ហង្ស សុរិយាន់ បង្ហាញភាពស្រស់ស្អាត និងការជឿជាក់ ក្នុងការប្រកួតឈុតហែលទឹកលើឆាក Miss Global
ហ្វីលីពីន ៖ នាពេលនេះ បវរកញ្ញា ហង្ស សុរិយាន់ កំពុងតែប្រកួតក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Miss Global នៅប្រទេសហ្វីលីពីន។
មុនឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ សុរិយាន់ ត្រូវចូលរួមប្រកួតក្នុងវិញ្ញាសាផ្សេងៗជាច្រើន ក្នុងកម្មវិធី ដែលកញ្ញាត្រូវឆ្លងកាត់ ដើម្បីធ្វើការដាក់ពិន្ទុ។ ជាក់ស្តែង បវរកញ្ញា ហង្ស សុរិយាន់ បានបង្ហាញពីភាពជឿជាក់ និងទំនុកចិត្តរបស់ខ្លួនក្នុងការប្រកួតឈុតហែលទឹក ដែលធ្វើឲ្យប្រិយមិត្តគាំទ្រកញ្ញាយ៉ាងខ្លាំង ។
កញ្ញា ហង្ស សុរិយាន់ ពិតជាមានភាពស្រស់ស្អាត និងជឿជាក់ខ្លាំងមែនទែននៅលើឆាកអន្តរជាតិ មិនចាញ់បវរកញ្ញាមកពីប្រទេសផ្សេងៗនោះទេ។
គួរបញ្ជាក់ផងដែរថា វគ្គផ្តាច់ព្រ័ត្រ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះហើយ សុរិយាន់ បានរៀបចំខ្លួនរួចរាល់ជាស្រេច ក្នុងការតំណាងអោយប្រទេសកម្ពុជា ហើយកញ្ញា នឹងបង្ហាញអោយពិភពលោកឃើញថា ស្រ្តីកម្ពុជាមានភាពស្រស់ស្អាត ឈ្លាសវៃ និងប៉ិនប្រសប់ផងដែរ ៕
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍