ដឹងទេថា តារាបាល់ទាត់កំពូលរបស់ពិភពលោកពីររូប បានកើតចំថ្ងៃទី ៥ ខែកុម្ភះនេះ ដូចគ្នា
បរទេស ៖ បើនិយាយពីកំពូលតារាបាល់ទាត់ សញ្ជាតិព័រទុយហ្គាល Cristiano Ronaldo និង តារាបាល់ទាត់ ប្រេស៊ីល Neymar Jr ប្រិយមិត្តដែលគាំទ្រវិស័យកីឡាបាល់ទាត់ គឺសុទ្ធតែស្គាល់ តែអ្វីដែលគាប់ជួនគ្នានោះ គឺ អ្នកទាំងពីរ ចាប់កំណើតនៅថ្ងៃទី ៥ ខែកុម្ភះ ដូចគ្នា ។
ថ្ងៃនេះ MyTVPlus សូមណែនាំប្រិយមិត្ត នូវប្រវត្តិខ្លះៗ និងពានរង្វាន់ជាច្រើន ដែលកីឡាករទាំងពីរធ្លាប់ទទួលបាន ៖
១.កីឡាករ Cristiano Ronaldo ៖ មានឈ្មោះពេញថា “Cristiano Ronaldo dos Santos Aveiro” កើតនៅថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ១៩៨៥ នៅលើកោះមួយ មានឈ្មោះថា Madeira ក្នុងប្រទេសព័រទុយហ្គាល់ ។ សព្វថ្ងៃ គាត់ មានកូនប្រុស២នាក់ ស្រី២នាក់ និង កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាបង្ហាញម៉ូតសញ្ជាតិអេស្ប៉ាញ Georgina Rodríguez (ម្តាយកូនស្រីទី២)។
កាលពីនៅក្លិប Manchester United ពីឆ្នាំ២០០៣ ដល់២០០៩ កីឡាករ Ronaldo បានជួយក្រុមទទួលបានពានជាច្រើន មានដូចជា៖
– Premier League បីដង ៖ រដូវកាល ២០០៦-០៧, ២០០៧-០៨, ២០០៨-២០០៩
– FA Cup មួយដង ៖ ២០០៣-២០០៤
– Football League Cup ពីរដង ៖ ២០០៥-២០០៦, ២០០៨-២០០៩
– FA Community Shield មួយដង ៖ ២០០៧
– UEFA Champions League មួយដង ៖ ២០០៧-២០០៨
– FIFA Club World Cup មួយដង ៖ ២០០៨
ចំណែកឯការរួមរស់ជាមួយនឹងក្លិប Real Madrid ពីឆ្នាំ២០០៩ ដល់ ២០១៨ មានដូចជា៖
– La Liga ពីរដង ៖ ២០១១-២០១២, ២០១៦-២០១៧
– Copa del Rey ពីរដង ៖ ២០១០-២០១១, ២០១៣-២០១៤
– Spanish Super Cup ពីរដង ៖ ២០១២, ២០១៧
– UEFA Champions League បួនដង ៖ ២០១៣-២០១៤, ២០១៥-២០១៦, ២០១៦-២០១៧, ២០១៧-២០១៨
– UEFA Super Cup ពីរដង ៖ ២០១៤, ២០១៧
– FIFA Club World Cup បីដង ៖ ២០១៤, ២០១៦, ២០១៧
ក្រោយទៅដល់ក្លិប Juventus ភ្លាមកីឡាករ Ronaldo បានជួយឲ្យក្រុម ទទួលបានពានបើករដូវកាលឆ្នាំថ្មី ២០១៨-២០១៩ ផងដែរ និងកំពុងឈរនៅលើកំពូលតារាងសព្វថ្ងៃ ។
ជាមួយគ្នានេះ Cristiano Ronaldo ក្លាយជាជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០១៦ ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ។
ដោយឡែក Cristiano Ronaldo ទទួលពានរង្វាន់ផ្ទាល់ខ្លួន គឺ FIFA Ballon d’Or ដែលជាពានរង្វាន់ធំបំផុតសម្រាប់កីឡាករបាល់ទាត់ ចំនួនប្រាំដង ៖ ២០០៨, ២០១៣, ២០១៤, ២០១៦, ២០១៧ និងពានរង្វាន់ផ្សេងៗជាច្រើនទៀត ។
២. កីឡាករ Neymar Jr មានឈ្មោះពេញថា “Neymar da Silva Santos Júnior” កើតនៅថ្ងៃទី ៥ ខែកុម្ភះ ឆ្នាំ ១៩៩២ នៅក្នុងតំបន់ Mogi das Cruzes ស្ថិតនៅក្នុងរដ្ឋ São Paulo ប្រទេសប្រេស៊ីល ។ សព្វថ្ងៃ Neymar Jr មានកូនប្រុស ១នាក់ ជាមួយនឹងអតីតមិត្តស្រីឈ្មោះ Carolina Dantas ។
កាលនៅរួមរស់ជាមួយ Barcelona ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ កីឡាករ Neymar Jr បានរួមចំណែកឲ្យក្រុមមួយនេះ ទទួលបានពានរង្វាន់ជាច្រើនមានដូចជា ៖
– La Liga ពីរដង ៖ ២០១៤-២០១៥, ២០១៥-២០១៦
– Copa del Rey បីដង ៖ ២០១៤-២០១៥, ២០១៥-២០១៦, ២០១៦-២០១៧
– Spanish Super Cup មួយដង ៖ ២០១៣
– UEFA Champions League មួយដង ៖ ២០១៤-២០១៥
– FIFA Club World Cup មួយដង ៖ ២០១៥
បន្ទាប់ពីបានមកដល់ Paris Saint-Germain ក្នុងឆ្នាំ២០១៧ កីឡាករ Neymar Jr ក៏បានជួយឲ្យក្រុមនេះ ទទួលបានពានរង្វាន់ដូចជា៖
– Ligue 1 មួយដង ៖ ២០១៧-២០១៨
– French Cup មួយដង ៖ ២០១៧-២០១៨
– French League Cup មួយដង ៖ ២០១៧-២០១៨
– Trophée des Champions ៖ ២០១៨ (ដូចគ្នា FA Community Shield និងSpanish Super Cup)
សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលវិញ កីឡាករ Neymar Jr បានជួយលើកពាន មានដូចជា៖
– ជើងឯកយុវជនអាយុក្រោម ២០ឆ្នាំទ្វីបអាមេរិកខាងត្បូង ឆ្នាំ២០១១
– មេដាយប្រាក់អូឡាំពិកយុវជន ឆ្នាំ២០១២
– មេដាយមាសអូឡាំពិកយុវជន ឆ្នាំ២០១៦
– FIFA Confederations Cup ឆ្នាំ២០១៣
សូមបញ្ជាក់ផងដែរថា កីឡាករទាំងពីរ នៅមានពានរង្វាន់ ទាំងជាមួយក្រុម និងពានរង្វាន់ផ្ទាល់ខ្លួនជាច្រើនទៀត ប៉ុន្តែ MyTVPlus សូមលើកយកតែពានរង្វាន់ធំៗតែប៉ុណ្ណោះ ។
ជាចុងក្រោយ តើមានពាក្យពេជន៍អ្វី ជូនពរដល់កីឡាករទាំងពីរខ្លះ?
អត្ថបទ ៖ លីន រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍