អ្នកគាំទ្រចង់បាន Ole Gunnar Solskjaer ក្លាយជាអ្នកចាត់ការផ្លូវការរបស់ Manchester United
អង់គ្លេស ៖ Ole Gunnar Solskjaer គួរតែជាអ្នកចាត់ការអចិន្ត្រៃយ៍របស់ក្រុម Manchester United នេះបើយោងតាមអ្នកគាំទ្រ ដែលបានបោះឆ្នោតដើម្បីគាំទ្រដល់អ្នកកាន់តំណែងបច្ចុប្បន្ន ដែលបង្ហាញថា លោក Ole គឺស្ថិតនៅលើលោក Mauricio Pochettino, Zinedine Zidane និង Max Allegri យ៉ាងច្រើនលើសលប់ ។
បើសិនជានៅដើមរដូវកាល ហើយមានការស្នើអោយអ្នកគាំទ្រ ទស្សទ៍ទាយថា តើនរណា នឹងក្លាយជាអ្នកចាត់ការរបស់ក្រុម Manchester United? ប្រហែលជាពេលនោះ គឺ គ្មានឈ្មោះ Ole Gunnar Solskjaer នោះទេ។
កាលពីខែសីហា កៅអីរបស់លោក Jose Mourinho ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប ហាក់ដូចជាមានសុវត្ថិភាពណាស់ ក្រោយបានបើករដូវកាលថ្មីដ៏ល្អសម្រាប់ក្លិប ក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីការចូលនិវត្តន៍របស់ Sir Alex Ferguson ក្នុងឆ្នាំ ២០១៣ ។ រដូវកាលនេះ បានចាប់ផ្តើម ពេញទៅដោយក្តីសង្ឃឹមសម្រាប់លោក Mourinho និងអ្នកគាំទ្រទាំងមូល។
ប៉ុន្តែអ្វីៗបានរលាយយ៉ាងឆាប់រហ័ស បន្ទាប់ពីក្លិបបិសាចក្រហម បានចាញ់ក្រុម Liverpool ៣ទល់នឹង១ កាលពីខែធ្នូ ហើយ លោក Mourinho ក៏ត្រូវបានក្លិប បណ្តេញចេញ។
នៅពេលដែលមានការតែងតាំងលោក Solskjaer រហូតដល់ចប់នៃរដូវកាលនេះ គឺមានការភ្ញាក់ផ្អើល និងមិនពេញចិត្តយ៉ាងខ្លាំង នៅទឹកដី Old Trafford ។
ផ្ទុយទៅវិញ អ្វីបានផ្លាស់ប្តូរដល់ទៅ ១៨០ដឺក្រេ បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ បានដឹកនាំក្រុមឈ្នះ៩ប្រកួត ស្មើ១ប្រកួត និងមិនដែលចាញ់សោះគិតមកត្រឹមពេលនេះ ។
ទម្រង់លេងថ្មីរបស់ក្រុម Man United គឺពិតជាល្អ ចម្លែក ទាក់ភ្នែកអ្នកគាំទ្រក្លិប និងប្រិយមិត្តបាល់ទាត់ជុំវិញពិភពលោកទាំងមូល ហើយលោក ក៏បានឆក់ចិត្តឲ្យអ្នកគាំទ្រស្រលាញ់ និងចូលចិត្តលោក មិនតិចនោះទេ ។
នៅក្នុងការស្ទង់មតិមួយនៅថ្ងៃនេះ Ole Gunnar Solskjaer បានទទួលការគាំទ្រជាច្រើនលើសលុបមែនទែន ទៅលើគ្រូបង្វឹកផ្សេងៗ មានដូចជា Mauricio Pochettino, Zinedine Zidane និង Max Allegri ៕
អត្ថបទ៖ លីន រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍