ថ្មីទៀតហើយ! ឱកាសការងារ ៧២៣កន្លែង នៅក្នុងវេទិកាការងារ នាថ្ងៃទី១៣ កុម្ភៈខាងមុខនេះ
ភ្នំពេញ ៖ ឱកាសការងារ ចំនួន៧២៣ កន្លែងបន្ថែមទៀតហើយ កំពុងរង់ចាំ សិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ ឬ ចង់ផ្លាស់ប្តូរការងារថ្មី ពីក្រុមហ៊ុចំនួន១០ សម្រាប់វេទិកាការងារ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។
តាមសេចក្តីជូនដំណឹងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ក្រុមហ៊ុនចំនួន១០ គឺ ក្រុមហ៊ុន ALPHA GOLD FUTURES, ELT, មហានគរ, PassApp, BROWN, ម៉ាស្ទ័រ ស៊ុគីស៊ុប, MAJOR CINEPLEX, HUAWEI, PARK Café, និងមីក្រូហិរញ្ញវត្ថុ Bamboo នឹងមានវត្តមាននៅក្នុងកម្មវិធីវេទិកាការងារប្រចាំខែកុម្ភៈ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ។
សម្រាប់សិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ជាមួយអ្នកតំណាងមកពីបណ្តាក្រុមហ៊ុន ចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ក្រសួងការងារ ក៏បានបញ្ជាក់ថា សិស្ស-និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ ឬ ត្រូវការបទពិសោធន៍ស្វែងរកការធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម អាចទទួលបានសេវាផ្តល់ជូនដោយរាជរដ្ឋាភិបាលដោយមិនគិតកម្រៃ នោះទេ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍