យុទ្ធនាការផ្សព្វផ្សាយភាសាជប៉ុន នឹងធ្វើឡើងនៅវិទ្យាល័យចំនួន៧របស់កម្ពុជា
ភ្នំពេញ ៖ ស្ថានទូតជប៉ុន និង ផ្នែកភាសាជប៉ុននៃវិទ្យាស្ថានភាសាបរទេស នឹងចុះធ្វើការផ្សព្វផ្សាយពីវប្បធម៌ប្រពៃណី និងភាសាជប៉ុន នៅវិទ្យាល័យចំនួន៧ រយៈពេល៦ថ្ងៃជាប់គ្នា ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបានចេញនៅថ្ងៃទី ៦ ខែកុម្ភៈនេះ បានអោយដឹងថាសាស្រ្តាចារ្យកម្ពុជា និងនិស្សិតដេប៉ាតឺម៉ង់ និងថ្នាក់រៀនភាសាជប៉ុននានានៅភ្នំពេញ នឹងធ្វើទស្សនកិច្ចនៅវិទ្យាល័យនានា ទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យសិស្សកម្ពុជា មានឱកាសបានយល់ដឹងអំពីប្រពៃណី វប្បធម៌ បច្ចេកវិទ្យាប្រទេសជប៉ុន និង ផលប្រយោជន៍ក្នុងការសិក្សាភាសាជប៉ុន។
យុទ្ធនាការនៃកម្មវិធីកម្មសិក្សាផ្សព្វផ្សាញវប្បធម៌ និងភាសាជប៉ុន នឹងចាប់ផ្តើមពីវិទ្យាល័យមោងឬស្សី នៅខេត្តបាត់ដំបង ថ្ងៃទី១១ ខែកុម្ភៈ, វិទ្យាល័យប្រម៉ោយ នៅខេត្តពោធិ៍សាត់ថ្ងៃទី១២ ខែកុម្ភៈ , វិទ្យាល័យហ៊ុន សែនចាក់អង្រែ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ, វិទ្យាល័យឧត្តុង្គ នៅខេត្តកំពង់ស្ពឺ ថ្ងៃទី១៣ ខែកុម្ភៈ, វិទ្យាល័យកតិ្តព្រឹទ្ធបណ្ឌិតមានជ័យ នៅខេត្តកំពង់ចាម ថ្ងៃទី១៤ ខែកុម្ភៈ, វិទ្យាល័យហ៊ុន សែន ស្រះបន្ទាយ នៅខេត្តកំពង់ធំ ថ្ងៃទី១៥ ខែកុម្ភៈ និង វិទ្យាល័យហ៊ុន សែនប្រាសាទបាគង នៅខេត្តសៀមរាប ថ្ងៃទី១៦ ខែកុម្ភៈ ។
ស្ថានទូតជប៉ុន សង្ឃឹមថា សិស្សានុសិស្សវិទ្យាល័យទាំងអស់ នឹងរីករាយជាមួយវប្បធម៌ជប៉ុន និងមានអារម្មណ៍ស្និទស្នាលទៅកាន់ប្រទេសជប៉ុន ។
សូមបញ្ជាក់ថា កម្មវិធីកម្មសិក្សាផ្សព្វផ្សាញវប្បធម៌ និងភាសាជប៉ុន តែងតែរៀបចំឡើងរៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០១៣ ដោយស្ថានទូតជប៉ុន រួមជាមួយដេប៉ាតឺម៉ង់ភាសាជប៉ុន នៃវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការសហការឧបត្ថម្ភដោយមូលនិធិជប៉ុន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍