Blackpink បានក្លាយជាក្រុមចម្រៀងនារីគីឡូធ្ងន់ ដែលក្រុមចម្រៀងនារីដទៃពិបាកនឹងផ្តួល
គ្រាន់តែបើកទំព័រឆ្នាំ ២០១៩ ភ្លាម Blackpink បានក្លាយជាក្រុមចម្រៀងនារីដំបូងបំផុតរបស់ប្រទេសកូរ៉េ ដែលមានទស្សនិកជនចូលទៅទស្សនាវីដេអូចម្រៀងរបស់ខ្លួនរហូតដល់ទៅ ៦០០ លានដង។ ទើបតែបង្កើតបានប៉ុន្មានឆ្នាំសោះ Blackpink ក៏បានក្លាយជាក្រុមចម្រៀងនារីគីឡូធ្ងន់ ដែលក្រុមចម្រៀងនារីដទៃពិបាកនឹងផ្តួល។
ចាប់តាំងពីបង្កើតក្រុមក្នុងឆ្នាំ ២០១៦ មក Blackpink បានឈ្នះពានរង្វាន់សរុបរហូតដល់ទៅ ២៤ ពាន និងទទួលបានការតែងតាំងឱ្យឈរឈ្មោះដណ្តើមពានរង្វាន់ចំនួន ៩១ ដង ដែលក្រុមចម្រៀងខ្លះមិនដែរ ឈរឈ្មោះទាល់តែម្តងទាល់តែសោះ។
ក្រៅពីទទួលបានការគាំទ្រពេញទំហឹងនៅក្នុងប្រទេសកូរ៉េ និងទ្វីបអាស៊ី ពេលនេះBlackpink កំពុងតែឈានជើងចូលក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក ដោយ Blackpink នឹងបង្ហាញខ្លួនក្នុងកម្មវិធីដ៏ល្បីរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា «Good Morning America» ។ ទាំងនេះជាជោគជ័យមួយ និងឱកាសដ៏ល្អរបស់ Blackpink ដែលនឹងធ្វើឱ្យ Blackpink កាន់ល្បីល្បាញមួយកម្រិតទៀតក្នុងលំដាប់អន្តរជាតិ៕
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍