Connect with us

ប្រធានគណៈកម្មការជាតិ អោយកងរាជអាវុធហត្ថខេត្តចំនួន១៣ ត្រៀមកម្លាំងចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ

ភ្នំពេញ ៖ ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានបញ្ជាអោយកងរាងអាវុធហត្ថខេត្តចំនួន១៣ ត្រៀមកម្លាំងដើម្បីចុះអន្តរាគមន៍ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ជាពិសេស គឺបទល្មើសព្រៃឈើ ។
ការដាក់បញ្ជានេះ បានធ្វើឡើងខណៈដែលនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃអំពីលទ្ធការងារ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។


បើតាមមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថានាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាដល់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ, ព្រះវិហារ, សៀមរាប, ឧត្តរមានជ័យ, ពោធិ៍សាត់, កំពង់ស្ពឺ, កោះកុង, មណ្ឌលគិរី, រតនគិរី, កំពង់ ឆ្នាំង, ស្ទឹងត្រែង, ក្រចេះ និងខេត្តត្បូងឃ្មុំ ចាត់ចែងជាបន្ទាន់ ក្នុងការត្រៀមកម្លាំងក្នុងមួយខេត្ត៣០នាក់ ដើម្បីត្រៀមអន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ខេត្តទាំងនេះ ត្រូវបានគេសង្កេតឃើញថា នៅមានករណីបទល្មើសព្រៃឈើកើតឡើង ។
ក្រៅពីនេះ គណៈកម្មការជាតិ ក៏បានស្នើមន្រ្តីគយ និងរដ្ឋាករ និងមន្រ្តីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលរួមជួយទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយសារតែរាជរដ្ឋាភិបាល ទើបតែបានកែសម្រួល ពាក់ព័ន្ធនឹងកម្លាំងឈរជើងនៅច្រកទ្វារព្រំដែន ។


បើតាមរបាយការណ៍ បានអោយដឹងថា រយៈពលមួយឆ្នាំ ២០១៨ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្ក្រាបបទល្មើសព្រៃឈើ បានជាង ៣៣០លើក ឃាត់ខ្លួនមនុស្សជាង ១៦០នាក់ ក្នុងនោះ បញ្ជូនទៅតុលាការចំនួន ៦៥នាក់ និង អប់រំឲ្យវិលត្រឡប់ទៅវិញ ចំនួន ៩៥នាក់ ។ ដោយឡែក ឈើដែលរឹបអូសបាន ត្រូវបានរក្សាទុកនៅរដ្ឋបាលព្រៃឈើ ក៏ដូចជា ផ្នែកបរិស្ថាន ជាង៤០០០ ម៉ែត្រគីប ។
សូមរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១៦ ដែលមានសមាសភាពមកពីស្ថាប័នកងរាជអាវុធហត្ថ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងស្ថាប័នផ្សេងៗមួយចំនួនទៀត ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម