អីយ៉ាស់ អភិបាលខេត្តកំពត ដឹកនាំមន្រ្តីរាជការ ទៅបួងសួងសុំសេចក្តីសុខនៅព្រះវិហារចិន
ខេត្តកំពត ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី ៦ ខែកុម្ភៈនេះ បានរៀបចំពិធីសែនព្រេន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដើម្បីបួងសួងសុំសេចក្តីសុខ ។ ពិធីសែនព្រេននេះ ក៏មានវត្តមាននៃការចូលរួមពីសំណាក់ លោក ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្ត និងលោកជំទាវ ដោយបានធ្វើការបួងសួងសុំសេចក្តីសុខ នៅវិហារព្រះម៉ែ (ម៉ាចូវ) និងអ្នកតាសាលាដំបូងខេត្ត ស្ថិតនៅក្រុងកំពត ខេត្តកំពត ។
ក្រៅពីនេះ ក៏មានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត រួមនឹងអភិបាលក្រុង និង ស្រុក ទូទាំងខេត្តកំពតផងដែរ ។
មានការកត់សម្គាល់ថា ចាប់តាំងពីថ្ងៃសែនចិន គឺថ្ងៃទី ៤ កុម្ភៈ រហូតមកទល់នឹងថ្ងៃចូលឆ្នាំថ្មី ប្រពៃណីចិន ថ្ងៃទី២ ត្រូវនឹងថ្ងៃទី ៦ខែកុម្ភៈនេះ នៅតាមក្រសួងស្ថាប័ន និងមន្ទីររបស់រដ្ឋមួយចំនួន ហាក់មានភាពស្ងប់ស្ងាត់ជាងថ្ងៃធម្មតា ដោយពុំសូវឃើញមន្រ្តីរាជការ មកបំពេញការងារនោះទេ ដោយសារមន្រ្តីរាជការខ្លះ ជាប់សែស្រឡាយចិន ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍