Connect with us

ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុនល្បីៗលើលោកសុទ្ធតែរៀននៅវិទ្យាល័យរបស់ឥណ្ឌាមួយនេះ…

វិទ្យាល័យ​របស់​រដ្ឋ​មួយ​នៃ​ប្រទេស​ឥណ្ឌា​ដែល​មានឈ្មោះ​ថា​ ​Hyderabad​ ​Public​ ​School​ ​គឺជា​វិទ្យាល័យ​ដែល​បាន​បណ្តុះបណ្តាល​នាយក​ប្រតិបត្តិ​ ​របស់​ក្រុម​ហ៊ុន​ល្បី​ៗ​ជាច្រើន​នៅ​លើ​ពិភពលោក​។​ ​

ជាក់ស្តែង​នាយក​ប្រតិបត្តិ​របស់​ ​Microsoft​ ​លោក​ ​Satya​ ​Nadella​ ​នាយក​ប្រតិបត្តិ​របស់​ ​Adobe​ ​លោក​ ​Shantanu​ ​Narayen​ ​និង​នាយក​ប្រតិបត្តិ​របស់​ ​Mastercard​ ​លោក​ ​Ajay​ ​Banga​ ​សុទ្ធសឹងតែ​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​មួយ​នេះ​។​ ​សាលា​ ​Hyderabad​ ​Public​ ​School​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ​១៩២៣​ ​ជា​សាលារៀន​មួយ​សម្រាប់​កូនចៅ​របស់​ពួក​អភិជន​ ​ដែល​ត្រូវ​បាន​យក​គំរូ​តាម​មហាវិទ្យាល័យ​ ​Eton​ ​ក្នុង​ទី​ក្រុង​ឡុងដ៍​។​

​វិទ្យាល័យ​នេះ​ត្រូវ​បាន​គេ​ចាត់ទុកជា​សាលា​មួយ​ក្នុងចំណោម​សាលារៀន​កំពូល​ទាំង​ ​១០​ ​នៅក្នុង​ប្រទេស​ឥណ្ឌា​។​ ​សាលារៀន​នេះ​ស្ថិតនៅ​ទីក្រុង​ ​Hyderabad​ ​ដែល​នៅ​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​ ​ដែល​ជាទី​ស្នាក់​ការ​របស់​ក្រុមហ៊ុន​ ​Microsoft​ ​India​ ​។​ ​តម្លៃ​ស្នូល​របស់​សាលារៀន​នេះ​រួមមាន​ ​ការ​ជឿជាក់​លើ​ខ្លួនឯង​ ​និង​ការ​អត់ឱន​ព្រមទាំង​គោរព​ចំពោះ​អ្នកដទៃ​៕​ ​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម