Connect with us

មិនធម្មតា​!​ ​ជនជាតិ​រ៉ូម៉ានី​ម្នាក់​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​ករណី​រត់​ពន្ធ​គឿង​ញៀន​ជិត​ ​៥គីឡូក្រាម​ ​ទៅ​ទីក្រុង​ហុងកុង​

សៀមរាប​៖​ ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ​ផ្អាក​ការ​ធ្វើដំណើរ​ចេញពី​ប្រទេស​កម្ពុជា​ ​របស់​ជនជាតិ​រ៉ូម៉ានី​ម្នាក់​ ​ដោយ​សង្ស័យ​រត់ពន្ធ​គ្រឿងញៀន​ ​នា​ថ្ងៃទី០៦​ ​ខែកុម្ភៈ​នេះ​។​
​ជនជាតិ​រ៉ូម៉ានី​នេះ​ ​មានឈ្មោះ​ ​OLARU​ ​NARCIS​-​MANUEL​ ​ត្រូវ​ចេញដំណើរ​ទៅ​ទីក្រុង​ហុងកុង​ ​ប្រទេស​ចិន​ ​តាម​ជើងហោះហើរ​លេខ​ ​KA​-​249​ ​(​REP​-​HKG​)​ ​។​ ​
​ដោយមាន​ការសង្ស័យ​ថា​ ​រត់ពន្ធ​គ្រឿងញៀន​ ​សមត្ថកិច្ច​ ​បាន​ធ្វើការ​ត្រួតពិនិត្យ​ ​និង​ធ្វើ​តេ​ស្តិ៍​បឋម​ ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ​បាន​រក​ឃើញ​សារធាតុ​ក្រាម​ពណ៌ស​ ​ដែល​សាមីខ្លួន​បាន​ដាក់​ក្នុង​កញ្ចប់​ថង់​ប្លា​ស្ទីក​ ​រាង​សំប៉ែត​ ​០៤ជ្រុង​ ​ចំនួន​ ​០៤​ ​លាក់​ទុក​ក្នុង​បាត​កាបូបស្ពាយ​ខ្នង​ ​ចំនួន​ ​០៤ផ្សេង​ង​គ្នា​ ​។​ ​សមត្ថកិច្ច​ ​រក​ឃើញថា​ ​សារធាតុ​ក្រាម​ពណ៌ស​ ​នោះ​ ​ជា​ប្រភេទ​គ្រឿងញៀន​ ​មេ​តំ​ហ្វេ​តា​មីន​ ​ដែល​មាន​ទម្ងន់​ ​៥.០២០ក្រាម​ ​ដោយ​ក្នុង​កញ្ចប់​ទី១​ ​មាន១.២១០ក្រាម​,​ ​កញ្ចប់​ទី២​ ​មាន១.៣៥០ក្រាម​,​ ​កញ្ចប់​ទី៣​ ​មាន១.២១០ក្រាម​ ​និង​កញ្ចប់​ទី៤​ ​មាន១.២៥០ក្រាម​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ ​និង​វត្ថុ​តាង​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​ប្រគល់​ជូន​កម្លាំង​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម