Connect with us

អាកាសធាតុ​ក្តៅហែង​ ​បាន​កំពុង​បង្ក​ផល​លំបាក​ដល់​ការ​ប្រមូល​ផល​ម្រេច​នៅ​ខេត្តកំពត​

ខេត្តកំពត​ ​៖​ ​ម្រេច​កំពត​ ​បាន​ដល់​រដូវ​ប្រមូល​ផល​ជាថ្មី​សម្រាប់​ឆ្នាំ២០១៩​ ​ដោយ​អ្នកគ្រប់គ្រង​សមាគម​ម្រេច​កំពត​ ​អះអាង​ថា​ ​ទិន្នផល​ម្រេច​ក្នុង​ឆ្នាំនេះ​ ​នឹង​ស្ថិតនៅ​ប្រកៀក​តួលេខ​ដែល​បាន​ព្យាករ​កាលពីដើម​ដើមរដូវ​កាល​ ​។​ ​ប៉ុន្តែ​ ​លោក​ ​ទទួលស្គាល់​ថា​ ​កសិករ​កំពុង​ប្រឈម​ខ្លាំង​ក្នុង​អាកាសធាតុ​ក្តៅ​ខ្លាំង​នា​ពេលនេះ​ ​។​


​លោក​ ​ងួន​ ​ឡាយ​ ​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​ ​បាន​អះអាង​ថា​ ​តាម​សៀវភៅបន្ទុក​របស់​សមាគម​ ​ការ​ប្រមូល​ផល​ម្រេច​ ​ត្រូវ​ធ្វើ​ចាប់តាំងពី​ថ្ងៃទី១ខែមករា​ ​រហូតដល់​ថ្ងៃទី៣១ខែមិថុនា​ ​រៀងរាល់​ឆ្នាំ​ ​ប៉ុន្តែ​ការ​ប្រមូល​ផល​ ​ហាក់​មានដំណើរ​យឺត​ក្នុង​ឆ្នាំនេះ​។​ ​
​ជា​កសិករ​ដាំ​ម្រេច​ផង​ ​និង​ ​អាច​ចាត់ទុកជា​អ្នកឯកទេស​ដំណាំ​ម្រេច​ផង​ ​លោក​ ​ងួន​ ​ឡាយ​ ​បាន​បញ្ជាក់​ថា​ ​ផល​ម្រេច​ ​ដែល​បាន​ចុះបញ្ជី​ជាស​មា​ជិ​ក​របស់​សមាគម​ម្រេច​កំពត​ ​ក្នុង​ឆ្នាំនេះ​ ​អាច​ប្រមូល​ផល​បាន​ ​ប្រមាណ៩០​ ​តោន​ប៉ុណ្ណោះ​ ​ធៀប​នឹង​ការព្យាករណ៍​ដែល​សមាគម​ ​បាន​រំពឹង​ទុក​ ​កាលពីដើម​រដូវ​កាល​ ​គឺ​ធ្លាក់ចុះ​ ​១០តោន​ ​។​ ​ការ​ធ្លាក់ចុះ​នេះ​ ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ ​ពោល​គឺ​ ​ធ្លាក់​ភ្លៀង​យូរ​ ​ហើយ​បន្ទាប់ពី​ធ្លាក់​ភ្លៀង​ចប់​ ​អាកាសធាតុ​ក៏​ប្រែជា​ក្តៅហែង​តែម្តង​។​ ​


​ចំពោះ​ទីផ្សារ​នាំចេញ​វិញ​ ​សមាគម​ ​នៅ​មិនទាន់​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុននាំចេញ​សម្រាប់​ទិន្នផល​ម្រេច​ទាំងអស់​នោះ​ទេ​ ​។​ ​ការ​មិន​ចុះ​កុងត្រា​ទិញ​ ​មុន​ការ​ប្រមូល​មកដល់​នេះ​ ​បាន​កើតឡើង​ពីរ​ឆ្នាំ​រួចមក​ហើយ​ ​ពោល​គឺ​ឆ្នាំ២០១៨​ ​និង​ ​ឆ្នាំ២០១៩​ ​នេះ​ ​។​ ​ដោយឡែក​ ​តាំងពី​កកើត​សមាគម​លើកកម្ពស់​ម្រេច​កំពត​ ​មកដល់​ឆ្នាំ២០១៧​ ​ទិន្នផល​ម្រេច​កំពត​ ​ត្រូវ​បាន​ក្រុមហ៊ុន​នានា​ដែល​ទទួល​បាន​សិទ្ធ​នាំចេញ​ ​ចុះ​កុងត្រា​ទិញ​ទាំងអស់​ ​។​ ​
​លោក​ ​ងួន​ ​ឡាយ​ ​នៅតែ​អះអាង​ថា​ ​គ្មាន​សញ្ញាណ​ណាមួយ​ដែល​ម្រេច​កំពត​ធ្លាក់​ថ្លៃ​នោះ​ទេ​ ​ព្រោះ​ការផលិត​ម្រេច​កំពត​ ​ដែល​ជា​យីហោ​សំគាល់​ភូមិសាស្ត្រ​នេះ​ ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​លំ​បា​កៗ​ជាច្រើន​ ​ដើម្បី​ពង្រឹងគុណភាព​។​ ​ទិន្នផល​ម្រេច​កំពត​ ​មិន​អាចយ​ក​ទៅ​ប្រៀបធៀប​ជាមួយ​ម្រេច​ទូទៅ​ ​បានទេ​។​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ​ ​តម្លៃ​ម្រេច​ក្នុង​ឆ្នាំនេះ​ ​មិន​ត្រូវ​បាន​អះអាង​ជា​សាធារណៈ​នៅឡើយ​ ​ហើយក៏​មិនបាន​កំណត់​ជា​សមូហភាព​ដូច​កាលពី​ឆ្នាំ​មុន​ៗ​ ​ដែល​ទិន្នផល​ម្រេច​ត្រូវ​ក្រុមហ៊ុន​នានា​ចុះ​កុងត្រា​យក​ទាំងអស់​ ​តាំងពី​មុន​ប្រមូល​ផល​មកដល់​។​
​បើ​តាម​លោក​ ​ងួន​ ​ឡាយ​ ​ម្រេចខ្មៅ​ ​មានតម្លៃ១៥ដុល្លារ​ ​ក្នុង​មួយ​គីឡូក្រាម​ ​ម្រេច​ក្រហម​មានតម្លៃ​ ​២៥ដុល្លារ​ ​និង​ម្រេចស​ ​តម្លៃ២៨ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម