ក្រោយជួយឲ្យបារាំងឈ្នះពាន FIFA World Cup ខ្សែប្រយុទ្ធ Kylain Mbappe មិនចេញពី PSG ទេ
Kylian Mbappe បានសម្រេចបន្តនៅជាមួយ Paris Saint-Germain បើទោះជា Real Madrid កំពុងចង់បានរូបគេទៅជំនួស Cristiano Ronaldo ក៏ដោយ។ សួរពាក់ព័ន្ធនឹងចចាមអារ៉ាមនៃការចាកចេញ
កីឡាករវ័យក្មេងបាននិយាយថា៖ “ខ្ញុំនឹងនៅជាមួយ PSG បន្តអាជីពជាមួយពួកគេ។ ដំណាក់កាលនេះត្រឹមជាការចាប់ផ្ដើមនៃអាជីពរបស់ខ្ញុំប៉ុណ្ណោះ”។ គួរបញ្ជាក់ថា Mbappe ស៊ុតបញ្ចូលទី២១គ្រាប់គិតលើគ្រប់កម្មវិធីឲ្យក្រុមជើងឯកបារាំងកាលពីរដូវកាលមុន។
ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ បានឈ្នះពានកីឡាករវ័យក្មេងឆ្នើម FIFA Young Player award ក្រោយជួយបារាំងឈ្នះ World Cup លើក្រូអាត ៤ទល់នឹង២។ Mbappe ទើបតែសម្រេចការផ្ទេរទៅ PSG នៅរដូវកាលថ្មីនេះ ក្រោយចំណាយពេលពេញមួយរដូវកាលក្នុងនាមជាកីឡាករខ្ចីជើង។
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍