Connect with us

ដឹង​ទេ​ ​ក្រៅពី​ការនាំចេញ​ឈើ​ ​កម្ពុជា​ ​ក៏បាន​នាំចូល​ឈើ​កែច្នៃ​ពី​ប្រទេស​មួយចំនួន៦​ ​ដូចជា​…​

ភ្នំពេញ​ ​៖​ ​យោង​តាម​របាយការណ៍​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បង្ហាញថា​ ​ការ​ប្រមូល​ចំណូល​ពី​ថ្លៃ​សួយសារ​ ​ផល​ ​និង​អនុផល​ព្រៃឈើ​នៅ​ឆ្នាំ២០១៨​ ​សរុប​ប្រមាណ​ជាង​ ​៤,៥លាន​ ​ដុល្លារ​អាមេរិក​ ​សម្រាប់​ចូល​ជា​ថវិការដ្ឋ​។​


​របាយការណ៍​ ​បាន​ឲ្យដឹង​ទៀត​ថា​ ​ក្រុមហ៊ុន​ចំនួន​ ​១១​ ​បាន​ធ្វើការ​នាំចេញ​ផលិតផល​រានទេវតា​ ​និង​ឈើ​កែច្នៃ​ទៅក្រៅ​ប្រទេស​មាន​បរិមាណ​សរុប​ចំនួន​ ​៤៥២៥ម៉ែត្រគូប​ ​ចំណាំង​កម្ទេច​ឈើ​ចំនួន​ ​៦០០០តោន​ ​និង​ជ័រទឹក​ចំនួន​ ​៣៥២តោន​ ​។​ ​
​ដោយឡែក​ ​ក៏​មាន​ក្រុមហ៊ុន​ចំនួន​ ​៦​ ​បាន​នាំចូល​ឈើ​កែច្នៃ​ពី​ប្រទេស​ចិន​ ​ម៉ូហ្សាំ​បិច​ ​ឥណ្ឌា​ ​ម៉ាឡេស៊ី​ ​ញ៉ូហ្សឺ​ឡែន​ ​និង​ ​ប្រទេស​កា​ម៉េ​រូន​ ​មាន​បរិមាណ​សរុប​ចំនួន​ ​៤៩៩៤ម៉ែត្រគូប​។​
​ក្នុង​របាយការណ៍​ ​បាន​បញ្ជាក់​ថា​ ​នៅ​ឆ្នាំ​ ​២០១៨កន្លងទៅ​នេះ​ ​មន្ត្រី​ជំនាញ​ក្រសួង​ ​បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង​តាម​លក្ខណៈ​បច្ចេកទេស​ជូន​ក្រុមហ៊ុន​ចំនួន​ ​២៥​ ​ដែល​បាន​ស្នើសុំ​បន្ត​សុពលភាព​រោងម៉ាស៊ីន​អារ​-​កែច្នៃ​ឈើ​ ​ចំនួន​ ​២៩កន្លែង​ ​និង​ក្រុមហ៊ុន​ ​ចំនួន​ ​១២​ ​ដែល​បាន​ស្នើសុំ​បង្កើត​រោងម៉ាស៊ីន​អារ​-​កែច្នៃ​ឈើ​ចំនួន​ ​១២កន្លែង​ ​ព្រមទាំង​បាន​ចុះ​សិក្សា​អត្រា​កែច្នៃ​កូនឈើ​ចំ​ ​នួន៣ក្រុមហ៊ុន​ ​។​


​ទន្ទឹម​នឹង​នេះ​ ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ក៏បាន​ផ្តល់​ទិដ្ឋាការ​អាជ្ញាប័ណ្ណ​នាំចេញ​ ​ផល​ ​អនុផល​ព្រៃឈើ​ចំនួន​ ​១៣ក្រុមហ៊ុន​ ​ដែល​មាន​ឈើ​កែច្នៃ​ចំនួន​ ​៦៥៤៤ម៉ែត្រគូប​ ​ឈើ​អា​កាស្​សា​-​ប្រេងខ្យល់​ ​កាត់​ជា​កង់​ៗ​ចំនួន​ ​៨២៩០ស្ទែរ​ ​និង​ផលិតផល​ជ័រទឹក​ចំនួន​ ​៣៣២តោន​ ​ព្រមទាំង​ ​បាន​ផ្តល់​ទិដ្ឋាការ​អាជ្ញាប័ណ្ណ​នាំចូល​ផល​ ​អនុផល​ព្រៃឈើ​ចំនួន​ ​៧ក្រុមហ៊ុន​ ​មាន​បរិមាណ​ឈើ​កែច្នៃ​ ​សរុប​ចំនួន​ ​៦០១០ម៉ែត្រគូប​។​
​ជាមួយគ្នា​នេះ​ដែរ​ ​របាយការណ៍​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ក៏បាន​កត់ត្រា​ផង​ដែរ​ថា​ ​សម្រាប់​ឆ្នាំ​ ​២០១៨​ ​សំណុំរឿង​បទល្មើស​ព្រៃឈើ​ ​សត្វព្រៃ​ ​និង​ការ​កាប់​រាន​ដី​ព្រៃ​សរុប​ ​ចំនួន​ ​១០៩៣ករណី​ ​ដោយ​ពិន័យ​អន្តរកាល​ចំនួន​ ​៥៨២ករណី​ ​និង​បញ្ជូន​ទៅ​តុលាការ​ចំនួន​ ​៥១១ករណី​ ​។​ ​ចំពោះ​វត្ថុ​តាង​នៃ​បទល្មើស​ព្រៃឈើ​ដែល​បាន​ចាប់​ឃាត់​ ​និង​ដកហូត​មាន​ ​ឈើមូល​-​ ​ជ្រុង​សរុប​ចំនួន​ ​៣០០ម៉ែត្រគូប​ ​ឈើ​អារ​ចំនួន​ ​៤៨១៨ម៉ែត្រគូប​ ​គ្រាក់​គ្រញូង​ចំនួន​ ​១១​ ​ម៉ែត្រគូប​ ​សត្វព្រៃ​ចម្រុះ​ប្រភេទ​ ​ចំនួន​ ​២៣៦២ក្បាល​ ​និង​ ​១៦៦៨គីឡូក្រាម​ ​និង​អនុផល​ព្រៃឈើ​ ​ព្រមទាំង​សម្ភារ​ផ្សេង​ៗ​មួយចំនួន​ទៀត​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម