Connect with us

«​សោភ័ណ​តន្រ្តី​ ​CTN​»​ ​ថ្ងៃសៅរ៍​ជួប​ជាមួយ​តារា​ចម្រៀង​ថ្មី​ៗ​

សប្ដាហ៍​នេះ​ទស្សនិកជន​ ​នឹង​​ប្លែកភ្នែក​ចម្លែក​អារម្មណ៍​ជាមួយការសម្ដែង និង​រីករាយ​សណ្តាប់​នូវ​សំនៀង​របស់​ ​តារា​ចម្រៀង​ល្បី​ៗ​ ​ថ្មី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​កម្មវិធី​ ​«​សោភ័ណ​តន្ត្រី​ ​CTN​»​​។​ ​កម្មវិធី​ ​«សោភ័ណ​តន្ត្រី​ ​CTN​»​ ​នឹង​លើកយក​នូវ​បទចម្រៀង​ជំនាន់ដើម​ ​បទ​បែប​សម័យ​មក​បកស្រាយ​ក្នុង​កម្មវិធី​ជាមួយ​និង​តន្រ្តី​ដ៏​ពិរោះ​ ​ព្រមទាំង​ជួប​ជាមួយ​តារា​កំប្លែង​ ​សិល្បៈ​អាយ៉ៃ​ឆ្លើយឆ្លង​ ​ផ្តោះផ្តង​វោហារ​សព្ទ​ ​មិន​ចេះ​រីងស្ងួត​ ​។​ ​
​ក្នុង​សប្ដាហ៍​នេះ​ ​តារាចម្រៀង​ទាំងនេះ​នឹង​ចូល​មក​បង្ហាញខ្លួន​៖​ ​

  • កញ្ញា​ ​លី​ ​អ៊ី​វ៉ា​ធី​ណា​

  • លោក​ ​អ៊ា​ង​ ​វុត្ថា​

  • អ្នកនាង​ ​ពៅ​ ​សុជាតា​

  • កញ្ញា​ ​តន់​ ​ចាន់​សី​ម៉ា​

  • លោក​ ​ម៉ិល​ ​ស៊ី​ដេ​ត​

  • ​លោក​ ​សេង​ ​តារា​ ​អ្នក​ស្រាវ​ជ្រា​វប្រ​វិត្ត​បទចំរៀង​

  • ​លោក​ ​ព្រហ្ម​ ​ម៉ា​ញ

  • យាយ យ៉យ

​កម្មវិធី​ ​«​សោភ័ណ​តន្ត្រី​ ​CTN​»​ ​នឹង​ធ្វើការ​ចាក់​ផ្សាយ​នៅ​ថ្ងៃទី៩​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ោង​ ១២ៈ០០ ថ្ងៃត្រង់​ ​ដល់ម៉ោង​​ ​២ៈ០០ រសៀល​ ​តាម​កញ្ចក់​ទូរទស្សន៍​ ​CTN​ ​និង​ ​Facbook page​ ​CTN TV​ ​៕​

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

    Loading...

    ពេញនិយម