Connect with us

វត្ថុបុរាណ​មួយចំនួន​ ​ត្រូវ​បាន​រក​ឃើញ​ជាបន្តបន្ទាប់​នៅក្នុង​តំបន់​ឧទ្យាន​អង្គរ​

សៀមរាប​ ​៖​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ​ដែល​រស់នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ ​នៅពេល​បាន​ប្រទះឃើញ​រាល់​បុរាណវត្ថុ​នៅ​ទីណា​ក៏ដោយ​ ​សូម​ជួយគ្នា​ថែរក្សា​ ​និង​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​ ​ដើម្បី​រក្សាទុក​ ​ដែល​អាច​ធានា​បាន​នូវ​សុវត្ថិភាព​ ​។​ ​


​ការ​អំពាវនាវ​នេះ​ ​បាន​ធ្វើឡើង​ក្រោយពេល​ដែល​បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ ​បាន​យក​កុលាលភាជន៍​បុរាណ​ ​មក​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ ​ដើម្បី​សម្អាត​ ​និង​ជួសជុល​តាម​បច្ចេកទេស​បុរាណវិទ្យា​ ​មុននឹង​ប្រគល់​ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​ ​រក្សាទុក​ ​នៅ​ថ្ងៃទី០៦​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​។​
​លោក​ ​ហៃ​ ​ហ៊ត​ ​បានឱ្យ​ដឹង​ថា​ ​កុលាលភាជន៍​នេះ​ ​ប្រទះឃើញ​នៅ​បរិវេណ​ស្ថានីយ៍​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ​ ​ពេល​ក្រុមការងារ​ជីកដី​ក្នុង​ជម្រៅ២តឹក​ ​ដើម្បី​យក​អាចម​ន៍​ដី​ទៅ​បណ្តុះ​កូនឈើ​ ​កាលពី​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​កន្លងទៅ​។​ ​កុលាលភាជន៍​ ​នៅ​មាន​រូបរាង​ល្អ​នៅឡើយ​ ​លើកលែងតែ​ផ្នែក​មាត់​ខាងលើ​ ​បែក​ដោយសារ​ត្រូវ​នឹង​ផ្លែចប​ពេល​ជីកដី​ ​។​
​បើ​តាម​អ្នកស្រី​ ​សឹង​ ​ស្រី​ទូច​ ​បុគ្គលិក​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​ ​និង​តម្កល់​ឯកសារ​អង្គរ​ ​ជំនាញ​ផ្នែក​កុលាលភាជន៍​ ​បាន​បញ្ជាក់​ថា​ ​ជា​កុលាលភាជន៍​ខ្មែរ​ ​កម្ពស់១៥សង់ទីម៉ែត្រ​ ​ទំហំ១៦សង់ទីម៉ែត្រ​ ​លម្អ​ដោយ​ក្បាច់​ឆ្នូ​ត​គូៗ​ ​មាន​ស្រទាប់​រលោង​ពណ៌ត្នោត​នេះ​ ​គឺ​ ​មក​ពី​ឡ​ទ័ព​ជ័យ​ ​ផលិត​នៅ​ចន្លោះ​ស.វទី១១​ ​ដល់ទី១៣​ ​ក្នុង​សម័យ​អង្គ​ ​។​ ​ក្រោយពី​ទទួល​កុលាលភាជន៍​ ​អ្នកជំនាញ​នឹង​យក​ទៅ​លាង​សម្អាត​ ​ដក​ជាតិ​អំបិល​ ​និង​ជួសជុល​វា​ឱ្យ​បាន​ល្អ​ ​មុននឹង​ប្រគល់​ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​ ​ដើម្បី​តាំង​ពិ​ព​ណ៍​។​


​អ្នកស្រី​ ​សឹង​ ​ស្រី​ទូច​ ​បាន​បន្ថែម​ថា​ ​មួយ​រយៈ​ចុងក្រោយ​ ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​អំពី​តម្លៃ​នៃ​កេរមរតក​ដូនតា​ដែល​គាត់​រក​ឃើញ​ដោយចៃដន្យ​ ​ហើយ​តែង​យក​វត្ថុបុរាណ​ទាំងនោះ​មក​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​អភិរក្ស​និង​រក្សាទុក​ ​។​ ​លោកស្រី​ ​ក៏បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ចំពោះ​ទឹកចិត្ត​លះបង់​របស់​លោក​ ​ហៃ​ ​ហ៊ត​ ​ក្នុង​ការចូលរួម​ចំណែក​ថែរក្សា​វត្ថុបុរាណ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម