Connect with us

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ចំនួន១៣៥លាន​ដុល្លារ​ ​សម្រាប់​សង់​ប្រឡាយ​បេតុង​នៅ​ខេត្ត​ចំនួន៥​

ភ្នំពេញ​ ​៖​ ​គម្រោង​សំខាន់​ចំនួន​ពីរ​ ​គឺ​ ​គម្រោង​ធ្វើឲ្យ​ប្រសើរ​ធារាសាស្ត្រ​កសិកម្ម​ ​និង​គម្រោង​បរិធាន​ហិរញ្ញ​ទាន​ច្រើនយ៉ាង​ ​ស្តី​ពី​ធារា​សាស្រ្ត​ ​និង​ការគ្រប់គ្រង​ធនធានទឹក​ ​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ​៣៨០លាន​ដុល្លារ​ ​នឹង​ត្រូវ​បាន​អនុវត្ត​ ​ក្នុង​ឆ្នាំ២០១៩នេះ​ ​។​
​បើ​តាម​ការ​បញ្ជាក់​ពីរ​ដ្ឋ​មន្រ្តី​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​លោក​ ​លឹម​ ​គា​ន​ហោ​ ​បាន​អោយ​ដឹង​ថា​ ​គម្រោង​នេះ​ ​នឹង​ជួយ​ដល់​ការអភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​ ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ​ស្រប​ទៅតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ​ដែល​ចាត់ទុក​ការអភិវឌ្ឍន៍​ធនធានទឹក​ ​គឺ​ ​ជា​វិស័យ​អាទិភាព​ ​ខណៈ​ដែល​សព្វថ្ងៃ​កម្ពុជា​ ​កំពុងតែ​កង្វះខាត​ប្រព័ន្ធ​ស្រោចស្រព​បម្រើ​ដល់​វិស័យ​កសិកម្ម​ ​។​


​តាម​គម្រោង​ ​រាជរដ្ឋាភិបាល​ ​គ្រោង​នឹង​ចាប់ផ្ដើម​សាងសង់​ប្រឡាយ​ជា​បេតុង​ប្រវែង​ ​៣៨១,២គីឡូម៉ែត្រ​នៅក្នុង​ខេត្ត​ចំនួន៥​ ​ដែល​ជា​គម្រោង​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ធារាសាស្ត្រ​ទំនើប​ ​នៃ​វិស័យ​កសិកម្ម​ ​នៅក្នុង​អំ​ ​ឡុង​ត្រីមាស​ទី៣​ ​ឬ​ ​ទី៤​ ​នៃ​ឆ្នាំ២០១៩នេះ​ ​។​
​ខេត្ត​ទាំង​ ​៥​ ​រួមមាន​ខេត្តបាត់ដំបង​ ​កំពង់ចាម​ ​តាកែវ​ ​កំពង់ធំ​ ​និង​ខេត្តកំពត​ ​ដែល​គម្រោង​នេះ​ ​ត្រូវការ​ចំណាយ​ថវិកា​ប្រមាណ​ ​១៣៥លាន​ដុល្លារ​ ​ដែល​ជា​ហិរញ្ញប្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍​ ​អាស៊ី​ ​ADB​ ​។​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​នឹង​ចាប់ផ្ដើម​ផ្ដល់​ថវិកា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ​លើ​គម្រោង​នេះ​ ​តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​នៅពេល​ខាងមុខ​។​ ​
​ក្នុង​ជំនួប​ជាមួយនឹង​លោកស្រី​ ​Sunniya​ ​Durrani​-​Jamal​ ​ប្រធាន​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​(​ADB​)​ ​ប្រចាំ​កម្ពុជា​ ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​លោក​ ​លឹម​ ​គា​ន​ហោ​ ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ​ADB​ ​នៅតែ​ជា​ដៃគូ​គាំទ្រ​ ​និង​សហប្រតិបត្តិ​ការ​មួយ​ដ៏​សំខាន់​របស់​កម្ពុជា​ ​សម្រាប់​ការ​បន្ត​ជួយ​លើ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​ខ្លាំង​ថែមទៀត​ ​ទាំង​ពេល​បច្ចុប្បន្ន​ ​និង​ទៅ​អនាគត​ ​។​ ​លោក​ ​អះអាង​ថា​ ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​ត្រៀមខ្លួន​ជាស្រេច​បន្ត​ធ្វើការ​ជាមួយ​ ​ADB​ ​ដើម្បី​ជ​ម្រុ​ញកា​រគ្រប់​គ្រង​ ​និង​ការអភិវឌ្ឍន៍​ធនធានទឹក​ ​ឲ្យ​កាន់តែ​មានប្រសិទ្ធភាព​ ​និង​ប្រកបដោយ​និរន្តរភាព​សម្រាប់​ការ​អភិវឌ្ឍ​ ​និង​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​-​សង្គម​នៃ​កម្ពុជា​ ​ប្រកបដោយ​ចីរភាព​។​


​លោកស្រី​ ​ប្រធាន​ស្ថាន​តំណាង​ប្រចាំ​កម្ពុជា​ ​បាន​អះអាង​ថា​ ​ADB​ ​នឹង​បន្ត​ជួយ​សម្រាប់​វិស័យ​ធនធានទឹក​ ​ដើម្បី​បន្ត​រួមចំណែក​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​ ​និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​ជាពិសេស​ ​នឹង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ ​លើ​សន្តិសុខ​ទឹក​ ​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​ផ្នែក​ធារា​សាស្រ្ត​,​ ​ការគ្រប់គ្រង​ទឹកជំនន់​ ​និង​គ្រោះ​រាំងស្ងួត​,​ ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​សម្រាប់​អាងទន្លេ​ ​និង​ការ​ពង្រឹង​ស្ថាប័ន​ជាដើម​ ​ដែល​ផ្នែក​ទាំងនេះ​ ​បាន​កំណត់​ក្នុង​យុទ្ធ​សាស្រ្ត​ភាពជា​ដៃគូ​សម្រាប់​ប្រទេស​កម្ពុជា​ ​២០១៩​-​២០២៣​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម