អតីតអ្នកចាត់ការ Zinedine Zidane អាចផ្លាស់ទៅ Juventus ជាទីប្រឹក្សានាយកបច្ចេកទេស
អតីតគ្រូបង្វឹក Real Madrid លោក Zinedine Zidane ត្រូវបានរាយការណ៍ថានឹងចូលរួម Juventus ម្ដងទៀតក្នុងនាមជាទីប្រឹក្សានាយកបច្ចេកទេស។ លោក Zidane ដែលជាអតីតខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ Juventus ពីឆ្នាំ១៩៩៦ដល់២០០១
មុនផ្លាស់ទៅបញ្ចប់អាជីពនៅ Real Madrid នោះ ត្រូវបានរំពឺងថានឹងទទួលតួនាទីថ្មីនៅ Turin ក្នុងខែតុលាឆ្នាំ២០១៨ ហើយនឹងបានរួមការងារជាថ្មីជាមួយអតីតកីឡាករឆ្នើមរបស់ខ្លួន Cristiano Ronaldo។ យោងតាម Libertad Ditigal វីបុរសបារាំងវ័យ៤៦ឆ្នាំខាងលើ នឹងត្រលប់ទៅ Juventus ជាថ្មីក្រោយបែកគ្នា១៧ឆ្នាំ។
លោក Zidane លេងឱ្យ Juventus ៥រដូវកាល ឈ្នះជើងឯក Serie A ២ដង, Supercoppa Italiana ម្ដង, UEFA Super Cup ម្ដង, Intercontinental Cup ម្ដង និង Intertoto Cup ម្ដង រួមទាំងឈ្នះពាន Ballon d’Or នៅទីនេះម្ដង (១៩៩៨) និង FIFA World Player of the Year នៅទីនេះ២ដង(១៩៩៨&២០០០)៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍