ដឹងទេ ថា តើលីគកំពូលបាល់ទាត់កម្ពុជារដូវកាលថ្មីនេះ មានប៉ុន្មានក្រុមចូលរួមប្រកួត?
ភ្នំពេញ ៖ បើតាមគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានប្រកាសហើយថា ឆ្នាំនេះ នឹងមានក្រុមបាល់ទាត់ ចូលរួមប្រកួតប្រជែងឡើងដល់ទៅ ១៤ក្រុម ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនៃលីគកំពូលបាល់ទាត់របស់កម្ពុជា ។
ក្លិបចំនួន ៣ ដែលនឹងឡើងមកចូលរួមប្រកួត រួមមាន ដូចជា ក្លិបគីរីវង់សុខសែនជ័យ, ក្លិបបាល់ទាត់ខេត្តកំពង់ចាម និង ក្លិបសាលាបាល់ទាត់ជាតិបាទី អាយុ ១៨ឆ្នាំ ។
ការដំឡើងនេះ បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំ និងការសម្រេចរបស់គណៈកម្មាធិការប្រតិបត្តិក្នុងការដំឡើងក្លិបគីរីវង់សុខសែនជ័យ និងក្លិបបាល់ទាត់ខេត្តកំពង់ចាម ដោយសារមិនមានការប្រកួតលីគទី២នោះទេ កាលពីឆ្នាំមុន ។ ជាមួយគ្នានេះ គណៈកម្មាធិការប្រតិបត្តិ ក៏បានពិនិត្យ ពិភាក្សា និងយល់ឃើញថា ទោះបីជា ក្រុមទាំងពីរ លេងនៅលីគទី២ តែក៏អាចមានលទ្ធភាពអាចឡើងមកលីគកំពូលបានដែរ ។
ចំណែកការដាក់បញ្ចូលក្រុម U18 សាលាបាល់ទាត់ជាតិ គឺក្នុងគោលបំណងឲ្យពួកគេមានបទពិសោធន៍ជាមួយនឹងការប្រកួតធំៗ និងបង្កើនសមត្ថភាពឲ្យបានខ្ពស់បំផុត ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
គួររំលឹកថា ក្រុមដែលធ្លាក់នៅឆ្នាំ ២០១៨ និងត្រូវបានកាត់ចេញពីលីគកំពូល គឺ ក្លិបបាល់ទាត់ វេស្ទើនភ្នំពេញ ។ ក្រុមតំណាងឲ្យសាកលវិទ្យាល័យមួយនេះ ស្ថិតនៅលេខ១២ បាតតារាង ដែលលេង ២២ប្រកួត មានត្រឹម ១ ពិន្ទុប៉ុណ្ណោះ ។ ចំណែក ក្លិបណាហ្គាវើល ដែលមានលោកគ្រូ មាស ចាន់ណា ជាគ្រូបង្វឹក គឺជាក្រុមជើងឯក លីគកំពូលបាត់ទាត់កម្ពុជា ។
ក្លិបទាំង ១៤ ដែលនឹងចូលរួមប្រកួតនៅរដូវកាលថ្មីនេះ មាន ៖ គីរីវង់សុខសែនជ័យ, ខេត្តកំពង់ចាម, យុវជនសាលាបាល់ទាត់បាទីអាយុ ១៨ឆ្នាំ, អាស៊ីអឺរ៉ុប, អង្គរថៃហ្គើរ, ក្រសួងការពារជាតិ, សូលទីឡូអង្គរ, អគ្គិសនីកម្ពុជា, នគរបាលជាតិ, បឹងកេត, ស្វាយរៀង, វិសាខា, ភ្នំពេញក្រោន និងណាហ្គាវើល ៕
អត្ថបទ ៖ លីន រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍