Connect with us

តារា​ភេទ​ទីបី​ដែល​តែងតែ​ធ្វើអំពើ​ល្អ​ក្នុង​សង្គម​

ប្រទេស​កម្ពុជា​ក៏​មាន​តារា​ភេទ​ទីបី​ដែល​លេចធ្លោ​ ​និង​ទទួល​បានការ​គោរព​ស្រលាញ់​ពី​មហាជន​មិនចាញ់​ប្រទេសជិតខាង​ផង​ដែរ​។​ ​ជា​រឿយ​ៗ​ពួកគេ​តែងតែ​ធ្វើជា​គំរូ​ល្អ​ដល់​ប្រិយមិត្ត​ភេទ​ទី​បី​ផ្សេង​ៗ​តាមរយៈ​ការ​ធ្វើអំពើ​ល្អ​នានា​ក្នុង​សង្គម​។​ ​ថ្ងៃនេះ​ ​MYTV​ ​Plus​ ​នឹង​រៀបរាប់​ពី​តារា​ភេទ​ទីបី​ ​ចំនួន​បី​នាក់​ដែល​ជា​គំរូ​ល្អ​ជូន​ទៅកាន់​ទស្សនិកជន​៖​

  • ប៉ុប​ពី ៖ បើ​និយាយ​ពី​តារា​ភេទ​ទីបី​ដែល​ស្អាត​ជាងគេ​ហើយ​ល្បីឈ្មោះ​មុនគេ​នោះ​ ​គេ​មិនដែល​ភ្លេច​ប៉ុប​ពីនោះ​ទេ​។​ ​ប៉ុប​ពី​បាន​ចាប់ផ្តើម​អាជីព​សិល្បៈ​របស់​ខ្លួន​តាមរយៈ​ការ​ប្រឡង​បវរកញ្ញា​ភេទ​ទីបី​។​ ​កញ្ញា​បាន​ធ្វើជា​គំរូ​ល្អ​តាមរយៈ​ការ​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​ដោយពេល​ដែល​ប៉ុប​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ហើយ​ ​មិនបាន​រត់គេច​ ​ហើយ​សុខចិត្ត​ចូលខ្លួន​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​

  • ​រ៉ូ​លីន​ ៖ ​រ៉ូ​លី​ន​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​កម្មវិធី​ ​«​ពេញចិត្ត​ ​ឬ​ ​អត់​»​ ​របស់​ស្ថានីយ​ទូរទស្សន៍​ ​MY​ ​TV​។​ ​រ៉ូ​លី​ន​តែងតែ​ផ្តល់​នូវ​ដំ​បូ​ន្មាន​ល្អ​ៗ​ជូន​ទៅកាន់​អ្នកគាំទ្រ​ភេទ​ទីបី​របស់​ខ្លួន​តាមរយៈ​កិច្ច​សំភាស​ន៍​នានា​ ​ដែល​វា​ជា​សារ​ដ៏​ល្អ​សម្រាប់​អ្នកគាំទ្រ​របស់​ខ្លួន​។​

  • ​យេ​យេ​ ៖ យេ​យេ​គឺជា​តារា​កំប្លែង​ដែល​ការ​សម្តែង​របស់​គាត់​មិន​មាន​ភាព​ដដែល​ៗ​ឡើយ​។​ ​ទស្សនិកជន​ប្រាកដជា​បាន​ស្គាល់​គាត់​តាមរយៈ​ការ​សម្តែង​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​ ​MY​ ​TV​ ​និង​តាម​បណ្តាល​ក្លឹប​មួយចំនួន​ទៀត​។​ ​ក្រៅពី​អាជីព​សម្តែង​យេ​យេ​ ​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​សង្គម​ជាច្រើន​ផង​ដែរ​។​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម