គ្រូបង្វឹក Didier Deschamps បន្តដឹកនាំក្រុមជម្រើសជាតិបារាំងក្រោយឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក
គ្រូបង្វឹក Didier Deschamps បានបង្ហើបពីផែនការបន្តដឹកនាំក្រុមជម្រើសជាតិបារាំងតទៅទៀតក្នុងកិច្ចសម្ភាសន៍ក្រោយចប់បេសកកម្មនៅរុស្ស៊ី។ អ្នកចាត់ការវ័យ៤៩ឆ្នាំបានដឹកនាំក្រុមឈ្នះពានរង្វាន់ World Cup កាលពីថ្ងៃអាទិត្យ
ជាពានលើកទីពីរក្នុងប្រវត្តិសាស្ត្របារាំង ក្រោយយកឈ្នះក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល ៤ទល់នឹង២។ បន្ទាប់ពីសាងស្នាដៃដ៏ធំធេងនេះ លោក Deschamps បានឲ្យដឹងថា លោកមិនចាកចេញទៅដឹកនាំនៅទីណាឡើយ ប៉ុន្តែបន្តការងារជាមួយក្រុមមាន់គកតទៀត។
ខ្ញុំនឹងបន្តការងារ ព្រោះនៅសល់កុងត្រាដែលជាកិត្តិយសមួយសម្រាប់ខ្ញុំ។ អ្នកប្រហែលបាត់មុខខ្ញុំមួយរយៈ ប៉ុន្តែខ្ញុំនឹងត្រឡប់មកវិញ នេះបើតាមការឲ្យដឹងរបស់លោក Deschamps។ គួររម្លឹកថា បារាំងបានឈ្នះ World Cup ឆ្នាំ១៩៩៨ ជំនាន់លោក Deschamps ខ្លួនឯងជាកីឡាករ ហើយលោក Deschamps គឺជាមនុស្សទី៣ដែលឈ្នះពាន World Cup ទាំងជាកីឡាករនិងគ្រូបង្វឹក បន្ទាប់ពីលោក Mario Zagallo (ប្រេស៊ីល) និង Franz Beckenbauer (អាល្លឺម៉ង់)។

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍