ប៉ូលិស បញ្ជាក់ថា សាកសពរបស់កីឡាករ Emiliano Sala ត្រូវបានរកឃើញ
បរទេស៖ ប៉ូលីស Dorset បានបញ្ជាក់ថា សាកសពដែលបាននាំយកទៅកាន់កំពង់ផែ Portland Port កាលពីថ្ងៃព្រហស្បតិ៍ គឺជាសពកីឡាករ Emiliano Sala របស់ក្លិប Cardiff City ។
សាកសពកីឡាករ Sala និងអ្នកបើកយន្តហោះ ត្រូវបានរុករកឃើញនៅដើមសប្តាហ៍នេះ ដោយក្រុមស្រាវជ្រាវរបស់ AAIB ក្រោមមូលនិធិឯកជន(ពីក្រុមគ្រួសារ និងសប្បុរសជន) ក្រោយពេលដែលប៉ូលីសតំបន់ Dorset បានប្រកាសផ្អាកសកម្មភាពរុករក ។
ក្រុមស្រាវជ្រាវរបស់ AAIB បានប្រើឧបករណ៍ជំនាញ ទើបទទួលបានជោគជ័យ ក្នុងការកំណត់ទីតាំង និង កំណត់អត្តសញ្ញាណយន្ដហោះ ហើយរកឃើញសពរបស់ Sala ។
សូមរម្លឹកថា កាលពីថ្ងៃច័ន្ទ ទី២១ ខែមករាឆ្នាំ ២០១៩ យន្ដហោះដឹកកីឡាករ Sala បានហោះចេញពីទីក្រុង Nantes ទៅទីក្រុង Cardiff និងបានបាត់ការទាក់ទងជាមួយផ្នែកចរាចរណ៍ផ្លូវអាកាស នៅភាគខាងជើងនៃកោះ Guernsey ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍