Connect with us

ទស្សនិកជន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ ​លោក​ ​ខេម​ ​ក្រោយពេល​លោក​បាន​ចូលរួម​ធ្វើ​មនុស្សធម៌​ដល់​ជន​ចាស់ជរា​

ភ្នំពេញ​៖​ ​តារាចម្រៀង​សម្លេង​ស្អក​ ​លោក​ ​ខេម​ ​ទទួល​បានការ​សរសើរ​យ៉ាង​ខ្លាំង​ ​ក្រោយពី​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា​ធ្វើការ​កោតសរសើរ​នៅចំពោះមុខ​មហាជន​។​ ​ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​ទស្សនិកជន​ក៏​រឹតតែ​កោតសរសើរ​នូវ​ការងារ​មនុស្សធម៌​របស់​លោក​ជាមួយ​ជន​ចាស់ជរា​នៅ​ក្បែរ​មន្ទី​ពេទ្យ​គន្ធបុប្ផា​។​
​លោក​ ​ខេម​ ​ជាតា​រា​ចម្រៀង​ល​ផលិតកម្ម​ ​«​ថោន​»​ ​ដែល​មាន​ទឹកដម​សម្លេង​ស្អក​ហើយ​ទាក់ទាញ​ទស្សនិកជន​ជាច្រើន​តាមរយៈ​បទចម្រៀង​ទាក់ទង​នឹង​ជីវិត​ស្រុកស្រែ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ជាពិសេស​បទចម្រៀង​ដែល​មាន​ចំណងជើង​ថា​៖​ ​«​ជីវិត​អ្នកក្រ​»​។​ ​ក្រៅពី​អាជីព​ជា​អ្នកចម្រៀង​ ​ខេម​ ​តែងតែ​ចុះ​ជួយ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​មិនថា​ចាស់​ឬ​ក្មេង​នោះ​ឡើយ​។​ ​លោក​ ​ខេម​ ​បាន​អរគុណ​ដល់​អង្គការ​ ​«​I​-​Kare​»​ ​ប្រចាំ​ប្រទេស​បារាំង​ដែល​បាន​ជួយឧបត្ថម្ភ​ដល់​កុមារ​កំព្រា​ជាច្រើន​នៅ​កម្ពុជា​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម