Connect with us

ក្រសួង​ ​ស្នើ​លោកគ្រូ​អ្នកគ្រូ​ ​និង​អាណាព្យាបាល​ ​រួមគ្នា​តាមដាន​សកម្មភាព​សិស្ស​ ​នៅ​ថ្ងៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​

ភ្នំពេញ​ ​៖​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​ ​និង​បាន​ដាក់ចេញ​ការណែនាំ​ ​មួយ​មុន​ពេល​នៃ​ការ​ចូល​មកដល់​ថ្ងៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ ​១៤​ ​កុម្ភៈ​ ​ដែល​នៅសល់​តែ​ ​៦ថ្ងៃ​ទៀត​ ​តែប៉ុណ្ណោះ​ ​។​ ​
​ការ​ចេញ​សេចក្តី​ណែនាំ​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​សង្កេតឃើញ​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ ​នៅ​ថ្ងៃទី១៤​ ​ខែកុម្ភៈ​ ​ដែល​ជា​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ ​(​Valentine’s​ ​Day​)​ ​ជា​ឱកាស​មួយ​ ​ធ្វើ​ឱ្យ​សិស្សានុសិស្ស​មួយចំនួន​ ​យល់​ច្រឡំ​ថា​ ​បុណ្យ​នេះ​ ​ជា​ថ្ងៃបុណ្យ​សង្សារ​ ​ឬ​ ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​ ​។​
​ក្រសួង​អប់រំ​ ​បាន​បញ្ជាក់​ថា​ ​ទិវា​នេះ​ ​ពុំមែន​ជាពិធី​បុណ្យប្រពៃណី​របស់​ជនជាតិ​ខ្មែរ​នោះ​ទេ​ ​ហើយ​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ ​កាន់តែ​មាន​ឥទ្ធិពល​ធំ​ឡើង​ៗ​ ​ធ្វើ​ឱ្យ​យុវវ័យ​ ​ភ្លេច​ការសិក្សា​បាត់បង់​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ ​និង​ក្រុម​គ្រួសារ​ ​ប្រាសចាក​វប្បធម៌​ ​និង​ប្រពៃណី​ជាតិ​ ​ដ៏​ផូរផង់​របស់​ខ្មែរ​ទៀតផង​ ​។​
​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​ណែនាំ​ឲ្យ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​ ​តាម​គ្រប់​មធ្យោបាយ​ ​ដូចជា​ ​តាមរយៈ​ការប្រជុំ​នៅពេល​គោរព​ទង់ជាតិ​ ​កុំឱ្យ​មានការ​យល់​ខុស​ ​អំពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ ​។​ ​ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជា​ផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឱ្យ​បាន​ម៉ឺងម៉ាត់​ ​ជាពិសេស​លើ​ការគ្រប់គ្រង​សីលធម៌​ ​និង​វិន័យ​ ​ដោយតាម​ដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប្រចាំ​។​
​ក្រៅពី​នេះ​ ​ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន​ ​ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា​ ​ដោយ​អនុវត្ត​សកម្មភាព​ ​«​មិត្ត​អប់រំ​មិត្ត​»​ ​ព្រមទាំង​ ​ត្រូវ​ធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា​ ​អាណាព្យាបាល​សិស្ស​ ​ដើម្បី​ផ្តល់​ ​និង​ទទួល​ព័ត៌មាន​នានា​ ​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ប្រក្រតី​ ​ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស​ ​ដើម្បី​សហការ​គ្នា​ ​អប់រំ​ណែនាំ​ ​កែ​លម្អ​សិស្សានុសិស្ស​ ​បាន​ទាន់ពេល​វេលា​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម