Connect with us

Bernardo​ ​Silva​ ​សម្តែង​ក្តី​សង្ឃឹម​ ​បន្ទាប់ពី​ក្លិប​ ​Manchester​ ​City​ ​មានឱកាស​ដណ្ដើម​ពាន​ ​EPL​ ​ឡើងវិញ​

អង់គ្លេស​៖​ ​ខ្សែបម្រើ​កណ្តាល​របស់​ក្លិប​ ​Manchester​ ​City​ ​កីឡាករ​ ​Bernardo​ ​Silva​ ​បាន​និយាយ​ថា​ ​លោក​ ​និង​មិត្ត​រួម​ក្រុម​ ​ធ្លាប់​គិតថា​ ​ក្លិប​ ​បាន​បាត់បង់​ឱកាស​ដណ្ដើម​ពាន​លី​ហ្គ​ ​នៅពេល​ពួកគេ​របូត​ ​៥ពិន្ទុ​ ​កាលពី​ ​៨ថ្ងៃមុន​ ​។​ ​
​ក្រុម​របស់​លោក​ ​Pep​ ​Guardiola​ ​បាន​ឡើង​ទៅ​ឈរ​នៅ​លើកំពូល​តារាង​ ​ក្រោយ​ទទួល​ជ័យជម្នះ​ ​២​-​០​ ​លើ​ក្រុម​ ​Everton​ ​កាលពី​ថ្ងៃពុធ​ ​ដែល​ខំ​តាម​ប្រដេញ​ពីក្រោយ​ក្លិប​ហង្ស​ក្រហម​ ​Liverpool​ ​អស់​រយៈពេល​ពីរ​ខែ​ ​។​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក្រុម​មេឃ​ខៀវ​ ​នៅ​លើ​ ​Liverpool​ ​ដោយសារ​គ្រាប់​បាល់​ចំណេញ​ ​និង​លេង​មុន​ចំនួន១ប្រកួត​ថែមទៀត​ ​។​ Silva​ ​បាន​និយាយ​ថា​៖​ ​«​យើង​នៅតែ​ជា​ជើងឯក​ ​ហើយ​យើង​ដឹង​ ​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ ​ដើម្បី​ឈ្នះ​។​ ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ ​យើង​គិតថា​ ​យើង​បាន​បាត់បង់​ជើងឯក​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​តែ​ឥឡូវនេះ​ ​យើង​ស្ថិតនៅ​លើកំពូល​តា​រាង​លី​ហ្គ​ ​បើ​ទោះបីជា​យើង​ ​បាន​លេង​មុន​មួយ​ប្រកួត​ក៏ដោយ​»​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម