Connect with us

តើន​រណា​ជា​ឃាតក​សម្លាប់​ ​«​អា​វី​»​?​

ករណី​សម្លាប់​កាន់តែ​កើនឡើង​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍​ ​នៅក្នុង​ភាពយន្ត​ភាគ​ ​«​ឧក្រិដ្ឋជន​»​ ​ជាហេតុ​ធ្វើ​ឱ្យ​ទស្សនិកជន​ជាច្រើន​មានការ​តក់ស្លុត​ ​ហើយ​ចង់​ ​តាមដាន​ទស្សនា​ភាពយន្ត​បែប​ស៊ើបអង្កេត​នេះ​យ៉ាង​ជក់ចិត្ត​។​ ​ស្រាប់តែ​ករណី​សម្លាប់​នារី​ម្នាក់​បាន​កើតឡើង​ទៀតហើយ​នៅ​សប្តាហ៍​នេះ​ដែល​មានឈ្មោះ​ថា​ ​«​អា​វី​»​ ​។​ ​ករណីនេះ​បាន​កើតឡើង​នៅចន្លោះ​ពី​ម៉ោង​ ​១​ ​រំលងអាធ្រាត្រ​ ​នៅពេល​ដែល​អា​វី​ ​បាន​សុំ​ម្តាយ​របស់​ខ្លួន​ទៅដើរ​លេង​ជាមួយ​គូស្នេហ៍​ ​តែ​ម្តាយ​បាន​ហាម​ហើយ​ ​អា​វី​នៅតែ​មិន​ស្តាប់​។​ ​

​ក្រោយមក​កញ្ញា​ ​អា​វី​ ​បាន​ឡើង​រថយន្ត​ ​តាក់ស៊ី​ ​ធ្វើដំណើរ​ទៅ​ជួប​គូស្នេហ៍​ដើម្បី​ពិសា​អាហារ​ពេល​រាត្រី​។​ ​នៅពេល​កញ្ញា​បាន​ដល់ហើយ​ក៏​សួរ​សង្សារ​ថា​៖​ ​«​គ្រាន់​តែ​ញុំា​អីសោះ​ ​ចាំបាច់​រៀបចំ​បន្ទប់​ធ្វើ​អី​?​»​ ​កញ្ញា​ ​អា​វី​ ​មិន​ពេញចិត្ត​នឹង​ទង្វើ​នេះ​ ​ក៏បាន​រត់ចេញ​ពី​បន្ទប់​ ​យ៉ាង​តក់​ ​ក្រហល់​។

​ពេលព្រឹក​ឡើង​ស្រាប់តែ​ ​ក្រុម​អ្នកស៊ើប​អង្កេត​ពិសេស​ ​CIT​ ​បាន​ប្រទះឃើញ​សាកសព​អា​វី​ ​នៅ​កណ្តាល​ព្រៃ​ ​ហើយ​បាន​ធ្វើការ​សាកសួរ​ទៅ​ក្រុម​គ្រួសារ​ដើម្បី​ស្វែងរក​វែកមុខ​ឃាតក​។​ចង់​ដឹង​ថាន​រណា​ជា​អ្នកសម្លាប់​អា​វី​ ​បន្ទាប់ពី​រត់ចេញ​ពី​បន្ទប់​នោះ​ ​សូម​រង់ចាំ​ទស្សនា​រឿង​ ​
​«​ឧក្រិដ្ឋជន​»​ ​ភាគ២​ ​ដែល​នឹង​ធ្វើការ​ចាក់​ផ្សាយ​នៅ​ថ្ងៃសៅរ៍​ ​ទី៩​ ​ខែកុម្ភៈ​ ​តាម​កញ្ចក់​ទូរទស្សន៍​ ​CTN​ ​វេលា​ម៉ោង​ ​៧យប់​ ​ដល់ម៉ោង​ ​៨យប់​។​ ​ថ្ងៃ​អា​ទី​ត្យ​ ​ទី១០​ ​ខែកុម្ភៈ​ ​តាម​កញ្ចក់​ទូរទស្សន៍​ ​MYTV​ ​វេលា​ម៉ោង​ ​២ថ្ងៃត្រង់​ ​ដល់ម៉ោង​ ​៣ថ្ងៃត្រង់​ ​កុំ​ភ្លេច​ទស្សនា​លោកអ្នក​នឹង​មានឱកាស​ឈ្នះ​ទូរស័ព្ទ១គ្រឿង​ភ្លាម​នៅ​សប្តាហ៍​នេះ​៕​

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម