Connect with us

កញ្ញា​ ​កុល​ ​ដា​វី​ ​និង​ ​លោក​ ​សុខ​ ​រក្សា​ ​បានសម្រេច​ចិត្ត​ចូល​រោងការ​ ​បន្ទាប់ពី​ស្រលាញ់​គ្នា​ ​១០ឆ្នាំ​

ភ្នំពេញ​៖​ ​បន្ទាប់ពី​ចំណាយពេល​មើលចិត្ត​គ្នា​អស់​រយៈពេល​ជាង​ ​១០ឆ្នាំ​ ​ពេលនេះ​ ​កញ្ញា​ ​កុល​ ​ដា​វី​ ​និង​ ​លោក​ ​សុខ​ ​រក្សា​ ​បានសម្រេច​ចិត្ត​ដឹកដៃ​គ្នា​ចូល​រោងការ​ ​នៅ​ថ្ងៃទី​ ​៨​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​។​

គូរ​ស្នេហា​ ​ដែល​មាន​វ័យ​ចំណាស់​នេះ​ ​ធ្លាប់​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ជាច្រើន​កំពុងតែ​ឆ្ងល់​ថា​ ​«​គាត់​ស្រឡាញ់​គ្នា​យូរហើយ​ ​ប៉ុន្តែ​មិនទាន់​មានដំណឹង​ល្អ​សោះ​»​ ​។​ ​
​ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​ស្រាប់តែ​គេ​ឃើញ​កញ្ញា​ ​កុល​ ​ដា​វី​ ​បាន​បោះ​ធៀប​ការ​ដើម្បី​ចែក​ដល់​ភ្ញៀវ​កិត្តិយស​ ​បាត់​ទៅ​ហើយ​ ​ដែល​នេះ​ពិតជា​បង្ហាញ​ច្បាស់​ថា​ ​ទីបំផុត​ ​ពួកគាត់​ ​បានសម្រេច​ចូល​រោងការ​ហើយ​ ​។​

តារា​សម្តែង​ស្រី​ ​កុល​ ​ដា​វី​ ​ដែល​ទស្សនិកជន​ស្គាល់​ច្បាស់​ ​តាមរយៈ​ការ​សម្តែង​ជា​តួ​ ​នាងកាកី​ ​ក្នុង​ភាពយន្ត​ខ្នាត​ធំ​ ​កាលពី​ឆ្នាំ២០០៨​ ​បាន​បាត់មុខ​ចេញពី​ពិ​ភព​ល​សិល្បៈ​អស់​រយៈពេល​ជា​យូរ​ ​ដោយ​ងាក​ទៅ​បើកមុខ​ជំនួញ​វិញ​ ​ខណៈ​លោក​ ​សុខ​ ​រក្សា​ ​គឺ​គាត់​កំពុងតែ​មាន​ក្រុម​តន្រ្តី​សម័យ​ ​សំរាប់​ជួល​គ្រប់​កម្មវិធី​តូច​ធំ​ផង​ដែរ​ ​។​ ​

សិល្បករ​ ​សិល្បការ​នី​ជាច្រើន​ ​នៅពេល​បានឃើញ​កញ្ញា​ ​កុល​ ​ដា​វី​ ​និង​លោក​ ​សុខ​ ​រក្សា​ ​បោះ​ធៀប​ការ​ ​បាន​សម្តែង​អារម្មណ៍​រីករាយ​ ​ព្រោះ​ពួកគាត់​រង់ចាំ​គូស្នេហ៍​មួយ​គូរ​នេះ​ ​ប្រកាស​ចូល​រោងការ​អស់​រយៈពេល​ជាយូរមកហើយ​ ​ហើយ​ពួកគាត់​ ​ក៏​ត្រៀម​ចូលរួម​មង្គលការ​នេះ​ផង​ដែរ​។​ ​សំរាប់​អ្នកគាំទ្រ​របស់​តារា​សម្តែង​ ​និង​តារាចម្រៀង​មួយ​គូរ​នេះ​ ​ក៏​មាន​ពាក្យ​ជូន​ ​«​សូម​អោយ​បង​ទាំងពីរ​ ​ស្រឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង​»​ ​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម