Connect with us

មន្ត្រីកម្ពុជា ទៅសិក្សាបទពិសោធន៍ការស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀននៅប្រទេសឥណ្ឌា

ប្រទេស​ឥណ្ឌា​ ​៖​ ​មន្ត្រី​អាជ្ញាធរ​ជាតិ​គ្រឿងញៀន​ ​ចំនួន១៥នាក់​ ​បាន​ទទួលការ​បណ្តុះបណ្តាល​រយៈពេល​មួយ​សប្តាហ៍​នៅ​ទីក្រុង​ញូដេលី​ ​ប្រទេស​ឥណ្ឌា​ ​ស្តី​ពី​ការ​បង្ការ​ ​ព្យាបាល​ ​និង​ស្តានី​តិ​សម្បទា​អ្នក​ញៀន​គ្រឿងញៀន​ ​។​ ​
​វគ្គ​បណ្តុះបណ្តាល​ពិសេស១សប្តាហ៍​ ​ស្តី​ពី​ការ​បង្ការ​ ​ព្យាបាល​ ​និង​ស្តានី​តិ​សម្បទា​អ្នក​ញៀន​គ្រឿងញៀន​នេះ​ ​បាន​ចាប់ផ្តើម​ពី​ថ្ងៃទី៤​ ​ដល់ទី៩​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​សម្រាប់មន្ត្រីទទួលការ​ងារ​ព្យាបាល​ស្តារ​នីតិសម្បទា​ ​អ្នក​ញៀន​គ្រឿងញៀន​ ​។​ ​


​បើ​តាម​លោក​ ​លឹម​ ​តុង​ហួត​ ​ប្រធាន​នាយកដ្ឋាន​នីតិកម្ម​ ​អប់រំ​ ​និង​ស្តា​រីតិ​សម្បទា​ ​នៃ​អគ្គលេខាធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​និង​ជា​អ្នកសម្របសម្រួល​ ​បាន​អោយ​ដឹង​ថា​ ​សិក្ខាកាម​កម្ពុជា​ ​បាន​ទទួលការ​ធ្វើ​បទ​បង្ហាញ​ ​និង​ចែករំលែក​បទពិសោធន៍​នានា​ពីសា​ស្រ្តា​ចារ្យ​ ​និង​អ្នកជំនាញ​ឥណ្ឌា​ ​ដែល​បាន​និង​កំពុង​បម្រើការ​ងារ​ពាក់ព័ន្ធ​នឹង​ការងារ​បង្ការ​ ​ព្យាបាល​ស្តារ​នីតិសម្បទា​ ​អ្នក​ញៀន​គ្រឿងញៀន​ ​។​ ​
​ចំណេះដឹង​ទាំងនោះ​ ​រួមមាន​ ​បញ្ហា​គ្រឿងញៀន​ ​ប្រភេទ​គ្រឿងញៀន​ ​និង​កត្តា​ជ​ម្រុ​ញ​ឲ្យ​ប្រើ​គ្រឿងញៀន​ ​(​កត្តា​ជីវសាស្រ្ត​ ​កត្តា​ចិត្ត​សាស្រ្ត​ ​កត្តា​សង្គម​ ​)​ ​និង​ភាព​ញៀន​គ្រឿងញៀន​ ​។​ ​ចេះ​ប្រើ​ឧបករណ៍​សម្រាប់​វាយតម្លៃ​គ្រោះថ្នាក់​នៃ​ការប្រើ​គ្រឿងញៀន​(​ASSIST​ ​)​និង​ ​អន្តរាគមន៍​បឋម​ ​រួម​នឹង​ការ​ផ្តល់​ប្រឹក្សា​អ្នក​ញៀន​គ្រឿងញៀន​ ​ដោយ​ឈ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​ ​និង​រក្សា​ការសម្ងាត់​ ​។​ ​


​ក្រៅពី​នេះ​ ​សិក្ខាកាម​កម្ពុជា​ ​ក៏បាន​សិក្សា​ពី​ការគ្រប់គ្រង​ភាព​ញៀន​គ្រឿងញៀន​ ​តាម​រយ:ការវាយតម្លៃ​ ​ព្យាបាល​បែប​ចិត្ត​សាស្រ្ត​ប្រកបដោយ​វិជ្ជាជីវ​:​ ​ការ​ព្យាបាល​ជំងឺ​រួមផ្សំ​ ​ការ​ស្តារ​នីតិសម្បទា​ ​ព្រមទាំង​ការអប់រំ​ពី​ភាព​ញៀន​គ្រឿងញៀន​ ​និង​ការ​ព្យាបាល​ ​ដោះស្រាយ​បញ្ហា​គ្រួសារ​ ​។​ ​
​លោក​ ​លឹម​ ​តុង​ហួត​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​ការងារ​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​ជោគជ័យ​ ​គឺ​ត្រូវ​ចូលរួម​ពី​គ្រប់​សមាសភាព​ក្នុង​សហគមន៍​ ​ធ្វើការ​លើកទឹកចិត្ត​បញ្ជូន​អ្នក​ញៀន​គ្រឿងញៀន​ទៅ​ទទួល​សេវា​ព្យាបាល​ដោយ​គ្រួសារ​ ​និង​ត្រូវតែ​ចូលរួម​ដោះស្រាយ​បញ្ហា​ផ្សេង​ ​ក្នុង​គ្រួសារ​ ​ដើម្បីកុំឲ្យ​អ្នក​ញៀន​គ្រឿងញៀន​ ​ត្រឡប់ទៅ​ប្រើ​គ្រឿងញៀន​វិញ​ ​។​ ​
​សូម​បញ្ជាក់​ថា​ ​កម្ពុជា​ ​បាន​ចាត់បញ្ជូន​មន្រ្តី១៥រូប​ ​ទៅ​ទទួលការ​បណ្តុះបណ្តាល​នៅ​ទីក្រុង​ញូដេលី​ ​ប្រទេស​ឥណ្ឌា​ ​ដោយ​ចេញ​ដំណើ​ពី​ថ្ងៃទី៣​ ​និង​ ​ត្រលប់​មក​កម្ពុជា​វិញ​ ​នៅ​ថ្ងៃទី១១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​៕​

    Loading...

    ពេញនិយម