ស្រី្តជនជាតិ ម៉ិចសិចម្នាក់មានផ្ទៃពោះកូនទី ៨ ក្នុងវ័យ៧០ឆ្នាំ
យោងតាមសារពត៌មាន The Mirror អោយដឹងថាអ្នកស្រី Maria de la Luz ពលរដ្ឋម៉ិចសិចដែលកំពុងរស់នៅក្នុងរដ្ឋ Sinaloa កំពុងមានផ្ទៃពោះកូនទៅ៨ក្នុងវ័យ ៧០ឆ្នាំ ។ ស្រី្តមានផ្ទៃពោះ ក្នុងវ័យ ៧០ឆ្នាំរូបនេះ បានប្រាប់កាសែត The Mirror ថា ៣ខែទៀតលោកស្រី នឹង សម្រាលកូនក្នុងផ្ទៃនេះ ហើយកូននេះ ជាកូនទៅ៨ គ្រូពេទ្យបានប្រាប់គាត់ថា កូននេះជាកូនស្រី ។អ្នកស្រីពុំបានរៀបរ៉ាប់លំអិត ពីការពរពោះនេះ ទេ លោកស្រីគ្រាន់តែបាននិយាយថាអ្នកស្រីបានសម្រាកពីកិច្ចការងារ តាំងពី៣ខែមកម៉្លេះ ។
អ្នកស្រីបានថ្លែងបន្តទៀតថា ឥឡូវនេះខ្ញុំមានអាការៈចុករោយ ស្រពន់ជើង ក្អួតចង្អោរម្តងម្តាល ហើយខ្ញុំ បានត្រួតពិនិត្យសុខភាពផ្ទៃពោះ ទាំងពេទ្យរដ្ឋ នឹង ឯកជន វាសឹងតែមិនជឿរសោះថា ខ្ញុំមាន គភ៌ តើអ្នកឃើញទេនេះ គឺចាហ្វីលថតគភ៌កូនក្នុងផ្ទៃរបស់ខ្ញុំ។
លោកស្រីបានថ្លែងដោយស្រងូតស្រងាត់ថា កូនៗរបស់ខ្ញុំមិនសប្បាយចិត្តទេ នៅពេលដែលដឹងថាខ្ញុំមានផ្ទៃពោះ ព្រោះពួកគេគិតថា ខ្ញុំចាស់ហើយ។ លោកស្រី នឹងចូលទៅក្នុងមន្ទីរពេទ្យដើម្បីវះកាត់សម្រាលកូននៅថ្ងៃទី ១៨ ខែ កក្តដា ម្សិលមិញនេះ ។ កាសែតThe Mirror ដដែលនេះ ពុំបានបញ្ជាក់អំពីស្ថានភាពខាងលើនេះ បន្ថែមទៀតទេ គ្រាន់តែបានបញ្ជាក់ថាគាត់គឺជាស្រី្តដែលមាន អាយុច្រើនជាងគេបំផុត ដែលមានផ្ទៃនៅលើលោកនេះ ៕
ប្រភព៖ CNC TV
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍