មិនទាន់រួចខ្លួនទេ! អតីតមេប៉េអ៊ឹមខេត្តរតនគិរី លោក គឹម រស្មី កំពុងត្រូវបានស៊ើបអង្កេតដោយអង្គភាពប្រឆាំងអំពើពុករលួយ
ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា កំពុងតែធ្វើការស៊ើបអង្កេតទៅលើករណី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី គឺ លោក គឹម រស្មី ។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី ១១ ខែកុម្ភៈនេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ថា អង្គភាពរបស់លោក បានបើកការ ស៊ើបអង្កេតលើលោក គឹម រស្មី តាំងពីមានតម្រុយមកម្ល៉េះ មិនមែនធ្វើតាមពាក្យបណ្តឹងរបស់អង្គការសង្គមស៊ីវិលមួយណានោះទេ ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះ ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ជាបន្ទាន់តែម្តង បន្ទាប់ពីធ្លាយវីដេអូមួយ ចែកប្រាក់ដល់កូនៗចំនួន៥នាក់ ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ។
មានការសង្ស័យជាច្រើនថា លោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដែលជាខេត្តល្បីខាងបទល្មើសព្រៃឈើមួយនេះ អាចមានការពាក់ព័ន្ធនឹងអំពើពុករលួយ ដោយសារតែប្រាក់បៀវត្សរបស់គាត់ មិនអាចមានចំនួនច្រើនបែបនេះឡើយ ។
មហាជន ក៏កំពុងរង់ចាំមើលលទ្ធផលនៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ លើករណីលោក គឹម រស្មី នេះ ខណៈដែលការលុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ បានទទួលការសាទរយ៉ាងខ្លំាង ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍