Connect with us

ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ ​នឹង​បើក​ដំណើរការ​ ​នៅ​ឆ្នាំ២០២០​ ​សម្រួលការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​

បន្ទាយមានជ័យ​ ​៖​ ​នៅ​ឆ្នាំ២០២០​ ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ថ្មី​មួយទៀត​ ​នឹង​បើក​អោយ​ដំណើរការ​ ​ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ​ខណៈ​ដែល​ច្រកព្រំដែន​អន្តរ​ ​ជាតិ​ប៉ោយប៉ែត​ ​នឹង​ត្រូវ​ប្រើ​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ ​។​ ​

​បើ​តាម​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ ​បាន​អោយ​ដឹង​ថា​ ​ច្រក​ទ្វារ​ព្រំដែន​អន្តជាតិ​ស្ទឹង​បត់​ ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ​នៅ​ឆ្នាំ២០២០​ ​។​ ​ច្រក​ទ្វារ​ថ្មីនេះ​ ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ ​ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​របស់​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​រវាង​កម្ពុជា​និង​ថៃ​ ​និង​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​ ​នា​ពេល​បច្ចុប្បន្ន​ ​។​ ​

​រដ្ឋបាល​ខេត្ត​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​រថយន្ត​ដឹកទំនិញ​ទាំងអស់​ ​នឹង​តម្រូវ​ឱ្យ​ឆ្លងកាត់​ច្រក​ទ្វារ​ថ្មីនេះ​ ​ដើម្បី​ពិនិត្យ​បំពេញ​សំណុំ​បែបបទ​ផ្លូវការ​ ​និង​បង់ពន្ធ​គយ​ ​។​

​សូម​បញ្ជាក់​ថា​ ​នៅ​ចុង​សប្តាហ៍​កន្លងទៅ​នេះ​ ​ប្រតិភូ​គណ​កម្មការ​ទី២​ ​នៃ​រដ្ឋសភា​ ​បាន​ចុះទៅ​ធ្វើការ​ស្វែងយល់​អំពី​គំរោង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ ​ដោយមាន​ការចូលរួម​ដោយ​អភិបាលខេត្ត​បន្ទាយមានជ័យ​ ​និង​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ខេត្ត​ ​។​

​ប្រតិភូ​ ​ក៏បាន​ពិនិត្យមើល​អំពី​ដំណើរការ​សាងសង់​ស្ពាន​ ​និង​ ​គំរោង​សាងសង់​អគារ​ត្រួតពិនិត្យ​ ​ច្រក​ទ្វារ​ស្ទឹង​បត់​ ​ព្រមទាំង​បាន​កោត​សសើរ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់ក្រ​សួង​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​និង​ ​អ​ជ្ញា​ធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ ​ដែល​សហការ​បាន​ល្អ​ ​ធ្វើអោយ​គំរោង​ស្ទឹង​បត់​ ​កើត​ចេញ​ជារូបរាង​ ​សំណង់​ស្ពាន​នា​ពេលនេះ​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម