កុមារជាង ១០០នាក់ នៃភូមិកុមារអរុណរះ បានទទួលការពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ
កណ្តាល ៖ កុមារ ចំនួន១៣៣នាក់ នៅភូមិកុមារអរុណរះនៃអង្គការ The Australia Cambodia foundation ត្រូវបានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាល ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និង មានការចូលរួមពីសាស្ត្រាចារ្យវេជ្ជបណ្ឌិត និង កម្លាំងស្ម័គ្រចិត្តជាច្រើន ។
នេះជាលើកទី៨ហើយ ដែលលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានយកចិត្តទុកដាក់ចំពោះសុខទុក្ខ សុខមាលភាព ការសិក្សា និងការរស់នៅរបស់កុមារនៅក្នុងអង្គការមួយនេះ ដោយផ្តល់ការពិនិត្យព្យាបាល ព្រមទាំងផ្ដល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សា។
លោកស្រី Garaldine នាយិកាអង្គការ The Australia Cambodia foundation បានលើកឡើងថា សកម្មភាពមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខភាព ការរស់នៅ និងការសិក្សារបស់កុមារ និងបុគ្គលិកនៅទីនេះ ។ លោកស្រី នាយិការអង្គការ បានថ្លែងអំណរគុណចំពោះសកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះ និងពិតជាមានចិត្តរំភើបសប្បាយរីករាយ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍