ជំនន់ទឹកភ្លៀងជិតដល់កម្រិតប្រកាសអាសន្នហើយនៅខេត្តកំពង់ស្ពឺ សូមឲ្យពលរដ្ឋប្រុងប្រយ័ត្ន!
កំពង់ស្ពឺ៖ កម្ពស់ទឹកនៅសល់តែកន្លះម៉ែត្រទៀត នៅទ្វារទឹករលាំងជ្រៃ នឹងប្រកាសអាសន្នហើយ។ នេះបើតាមការឲ្យដឹងពី លោក ញ្ញ៉ាប់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម កាលពីវេលាម៉ោង២:៥៦ នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។
លោក ញ្ញ៉ាប់ ជាបហ៊ង បានឲ្យដឹងថា បច្ចុប្បន្នផ្នែកខាងលើទ្វារទឹករលាំងជ្រៃ បានជនលិចហើយ ជាហេតុតម្រូវឲ្យបើកទ្វារទឹកទាំងអស់ ដើម្បីកុំឲ្យជន់លិចខ្លាំង បើមិនដូច្នេះទេ ទឹកនៅតែឡើងលើសពី៧ម៉ែត្រជាងទៅនៅទ្វារទឹករលាំងជ្រៃគឺនឹងត្រូវប្រកាសអាសន្ន ខណៈវេលានេះកម្ពស់ទឹកនៅកម្រិតជាង៦ម៉ែត្រ។
គួររំលឹកថា ទឹកលើសពី៧ម៉ែត្រជាងទៅគឺនឹងលិចផ្សារកំពង់ស្ពឺ ក៏ដូចជាតំបន់ជាច្រើនទៀត មានក្រុងច្បារមន ស្រុកសំរោងទង ស្រុកបសេដ្ឋ ស្រុកគងពិសី រហូតមកដល់ស្រុកអង្គស្នួល នៃខេត្តកណ្តាល ខណៈដែលបច្ចុប្បន្ននៅផ្នែកខ្លះនៃស្រុកភ្នំស្រួច កំពុងជនលិចទៅហើយ រហូតដល់កំណាត់ផ្លូវជាតិលេខ៤ត្រូវបានបិទចរាចរណ៍ទៀតផង៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍