តំណែងរបស់លោក Sarri នៅ Chelsea ស្ថិតក្នុងស្ថានភាពរង្គោះរង្គើ ក្រោយចាញ់យ៉ាងអាម៉ាស់កាលពីយប់មិញ
អង់គ្លេស ៖ គ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea បាននិយាយផ្ទាល់មាត់ថា ការងាររបស់គាត់ គឺកំពុងរង្គោះរង្គើខ្លាំង បន្ទាប់ពីបានចាញ់ក្រុម Manchester City យ៉ាងធ្ងន់ធ្ងរ ក្នុងនោះត្រឹម ២៥នាទីសោះ ត្រូវបានក្រុម Manchester City ស៊ុតចូលដល់ទៅ ៤គ្រាប់ ។
ខ្សែប្រយុទ្ធ Aguero រកបានបីគ្រាប់ ដែលបានរុញឲ្យក្រុមរបស់ខ្លួនឡើងទៅឈរនៅកំពូលតារាង ដោយមាន ៦៥ពិន្ទុស្មើជាមួយក្រុម Liverpool ប៉ុន្តែក្រុមរបស់លោក Klopp គឺនៅសល់ ១ប្រកួតក្នុងដៃ ។
ចំនែកក្រុមរបស់លោក Maurizio Sarri វិញបានធ្លាក់ទៅដល់លេខ ៦ ដែលធ្វើឲ្យជោគវាសនារបស់គ្រូបង្វឹករូបនេះ អាចដូចទៅនឹងលោក Jose Mourinho បើសិនជាលោក មិនអាចស្វែងរកលទ្ធផលប្រសើរជាងនេះ ។
ឆ្លើយតបទៅនឹងក្រុមអ្នកសារព័ត៌មាន លោក Sarri និយាយថា ”ខ្ញុំមិនដឹងទេ បើអ្នកចង់ដឹងច្បាស់ ចូរសួរទៅកាន់ក្លិបទៅ” ។ លោក Maurizio Sarri ក៏បានបន្ថែមថា ”ពួកយើងធ្វើឲ្យបាត់បង់គ្រាប់បាល់ត្រឹមរយៈពេល ៤នាទី ដោយសារតែការលេងដ៏ឆោតល្ងង់ ។ កំឡុងពេលនោះ ពួកយើងគឺមិនអាចធ្វើការកែប្រែស្ថានការណ៍អ្វីបានសោះឡើយ ក្រៅពីស្ថិតនៅក្នុងការប្រកួត និងសាងកំហុសជាច្រើនបន្តទៀត ។ ពួកគេ (Manchester City) គឺពិតជាលេងបានល្អខ្លាំងណាស់នៅថ្ងៃនេះ ” ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីចប់ការប្រកួតយប់មិញ លោក Maurizio Sarri បានបដិសេធនឹងការចាប់ដៃគ្នាជាមួយលោក Pep Guardiola និងបានដើរចូលទៅខាងក្នុង ដោយទឹកមុខដ៏ក្រៀមក្រំបំផុត ៕
អត្ថបទដោយ៖ លីន រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍