Connect with us

ក្រសួង​ ​នឹង​បង្កើត​ស្នាក់​ការ​រួម​ ​ដើម្បី​ទប់ស្កាត់​បទល្មើស​នានា​ ​នៅ​តំបន់​ប្រសព្វគ្នា​នៃ​ភូមិ​សាស្ត្រ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​

កំពង់ធំ​៖​ ​មន្រ្តី​បរិស្ថាន៤ខេត្ត​ ​រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​ប្រជា​សហគមន៍​ ​បាន​ធ្វើដំណើរ​រួមគ្នា​ ​ដើម្បី​ចុះ​ល្បាត​ពិនិត្យ​ទីតាំង​ ​និង​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ ​ដើម្បី​រៀបចំផែនការ​គ្រប់គ្រង​អោយ​បាន​កាន់តែ​ប្រសើរ​ ​។​

​លោក​ ​សៅ​ ​សុភាព​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​បាន​ដឹកនាំ​ប្រតិភូ​ ​ចុះ​ល្បាត​ពី​ភូមិ​សាស្រ្ត​ខេត្តកំពង់ធំ​ ​រហូតដល់​ទី​ចំនុច​ប្រសព្វ​ ​នៃ​កំពង់ធំ​ ​ខេត្តក្រចេះ​ ​ខេត្ត​ស្ទឹងត្រែង​ ​ដើម្បី​ពង្រឹង​លើ​ផែនការ​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ ​។​ ​
​លោក​ ​សៅ​ ​សុភាព​ ​បាន​លើកឡើង​ថា​ ​ថ្នាក់ដឹកនាំ​ ​និង​មន្រ្តី​នៃ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ឋ​ ​រួម​ទាំង​សហគមន៍​ការពារ​ព្រៃ​ឡង់​ ​បាន​ឯកភាព​គ្នា​ ​ល្បាត​រួមគ្នា​ជា​ប្រវត្តិសាស្ត្រលើក​ទី១​ ​ដើម្បីឲ្យ​បានឃើញ​នូវ​ទិដ្ឋភាព​ ​ស្វែងយល់​ជាក់ស្តែង​ ​ដើម្បី​គិតគូរ​ជា​យុទ្ធ​សាស្ត្រ ​និង​ដំណោះស្រាយ​ ​រៀបចំ​យន្តការ​ទ្រទ្រង់​ដល់​ការ​ការពារ​ ​និង​ ​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ព្រៃ​ឡង់​។​

​លោក​ ​សៅ​ ​សុភាព​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​ក្រុមល្បាត​ ​បាន​ពិនិត្យ​ជាក់ស្តែង​ ​ឃើញថា​ ​ធនធាន​ព្រៃឈើ​ ​ជីវៈ​ចម្រុះ​ ​និង​ប្រព័​ន្ឋ​អេកូឡូស៊ី​នៃ​ដែនជម្រកសត្វព្រៃ​​ឡង់​នៅ​ល្អ​ ​ជាពិសេស​ ​ត្រង់​ចំ​ ​នុ​ចត្រី​កោណ​ ​ខេត្តកំពង់ធំ​ ​,​ខេត្តក្រចេះ​ ​,​ខេត្ត​ស្ទឹងត្រែង​ ​។​ ​លោក​ ​បានឱ្យ​ដឹង​ដែរ​ថា​ ​ក្នុង​ផែនការ​គ្រប់គ្រង​កម្លាំង​ឧទ្យាន​នុរក្ស​នៃ​ខេត្ត​ទាំង​បី​ ​នឹង​ធ្វើការ​រួមគ្នា​ ​បង្កើត​ជា​ស្នាក់​ការ​រួម​ ​ដើម្បី​ទប់ស្កាត់​បទល្មើស​នានា​ ​នៅ​តំបន់​ប្រសព្វគ្នា​នៃ​ភូមិ​សាស្ត្រ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ ​ស្របតាម​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ច្បាប់​ ​និង​បទដ្ឋាន​គតិ​យុត្ត​ផ្សេងទៀត​ ​។

បើ​តាម​លោក​ ​សៅ​ ​សុភាព​ ​ព្រៃ​ឡង់​មាន​សក្តា​ពុល​ល្អ​ ​និង​ជាទី​ជំ​រៀល​មួយ​ដ៏​សំខាន់​ ​ដែល​ជា​ប្រភព​ទឹកហូរ​ចាក់​ទៅ​ស្ទឹងសែន​ ​ទៅ​បឹងទន្លេសាប​ ​។​ ​ដោយឡែក​ ​ការចូលរួម​ល្បាត​រួមគ្នា​ក្នុងថ្ងៃនេះ​ ​បាន​បង្ហាញ​ពី​សក្ខីភាព​ ​និង​ ​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា​ការពារ​ព្រៃ​ឡង់​នេះ​ ​។​
​សូម​បញ្ជាក់​ថា​ ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ ​បង្កើត​ឡើង​ដោយ​ ​អនុក្រឹត្យ​លេខ​ ​០៧៤​ ​អន​ក្រ​ ​.​បក​ ​ចុះ​ថ្ងៃទី០៩​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៦​ ​មានផ្ទៃ​ដី​សរុប​ ​៤៣១,៦៨៣​ ​ហិច​តា​ ​ស្ថិតនៅ​ជាប់​ភូមិ​សាស្ត្រ ​ខេត្តក្រចេះ​ ​ខេត្តកំពង់ធំ​ ​ខេត្តព្រះវិហារ​ ​ខេត្ត​ស្ទឹងត្រែង​ ​។​ ​ដែន​អភិរក្ស​នេះ​ ​មាន​សក្តា​នុ​ពល​ធនធាន​ធម្មជាតិ​ ​និង​ជីវៈ​ចម្រុះ​ ​សំ​ម្បូ​របែប​ ​ដែល​ជា​ជម្រាល​ផ្ទៃ​រងទឹក​ភ្លៀង​សម្រាប់​ស្ទឹងសែន​ ​និង​ហូរចាក់​ទៅ​ទន្លេសាប​ ​បំរើ​ដល់​វិស័យ​កសិកម្ម​ ​ក្នុង​ការអភិវឌ្ឍន៍​ ​សេដ្ឋកិច្ច​សង្គម​ ​បរិស្ថាន​ ​និង​វប្បធម៌​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម