គ្រូបណ្ដោះអាសន្ន ManUtd និយាយថា Martial មានទេពកោសល្យក្នុងការឈានដល់កម្រិតរបស់ Ronaldo
អង់គ្លេស៖ យោងតាមលោក Ole Gunnar Solskjaer គ្រូបណ្ដោះអាសន្ន Manchester United បាននិយាយថា Anthony Martial មានទេពកោសល្យក្នុងការឈានដល់កម្រិតរបស់ Cristiano Ronaldo។
ខ្សែប្រយុទ្ធបារាំងរូបនេះ បានបង្កើតឱកាសឲ្យ Paul Pogba បើកឆាកគ្រាប់ទីមួយ និងស៊ុតបញ្ចូលទីខ្លួនឯង ១គ្រាប់ក្នុងជ័យជម្នះ ៣-០ ទល់នឹង Fulham កាលពីថ្ងៃសៅរ៍។
គ្រាប់បាល់របស់កីឡាករ Martial ដែលទាត់បញ្ចូលទី បានធ្វើឲ្យលោក Gary Neville ដែលជាអតីតប្រធានក្រុមបិសាចក្រហម ធ្វើការប្រៀបធៀបទៅនឹងគ្រាប់បាល់របស់ Ronaldo នៅ Craven Cottage កាលពីឆ្នាំ ២០០៧ ។
លោក Solskjaer បាននិយាយថា៖ ” Martial ពិតជាមានភាពស្រដៀងគ្នានឹង CR7 ។ កាលពី ឆ្នាំ២០០៧ ក្នុងការប្រកួត យើងឃើញ Cristiano លេងមិនបានល្អទេ ប៉ុន្តែគាត់បានទាត់បញ្ជូលទីយ៉ាងស្អាតមុនចប់ការប្រកួត ។ ប្រសិនបើ Martial ចង់ឈានដល់កម្រិតរបស់ Ronaldo នោះខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ ដឹងថា ត្រូវធ្វើអ្វីហើយ ព្រោះរូបគេមានទេពកោសល្យ” ៕
ប្រភព៖ TrollKhmer

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍