កញ្ញា យ៉ែម ស្រីពេជ្រ ចង់គាំងបេះដូងក្រោយពេលជិះកង់លើអាកាស(មានវីដេអូ)
ភ្នំពេញ៖ តារាសម្តែងកំពុងពេញនិយម ដែលទទួលបានការគាំទ្រពីទស្សនិកជន កញ្ញា យ៉ែម ស្រីពេជ្រ កំពុងមានការមមាញឹកយ៉ាងខ្លាំងក្នុងការថតខ្សែភាពយន្តខ្នាតធំ។ មួយរយៈពេលនេះកញ្ញា ស្រីពេជ្រ ទើបតែទំនេរក្រោយពីថតបញ្ចប់ «MV» ឱ្យផលិតកម្ម «សាន់ដេ» ជាមួយ នាយ ជឺម ក្នុងបទ «ជាងម៉ូតូមួយរស់ៗដូចបង» កញ្ញាក៏ឆ្លៀតពេលទៅលម្ហែកាយនៅខេត្តសៀមរាប ដើម្បីបន្ធូរអារម្មណ៍ ស្រាប់តែកញ្ញា ស្រីពេជ្រសាកល្បងជិះកង់លើខ្សែកាប នៅពេលនោះគាត់បានបញ្ជាក់ពីអារម្មណ៍របស់គាត់ថា «ស្ទើរចង់គាំងបេះដូង អស់កម្លាំងនៅពេលគាត់មើល ទៅក្រោយ ធ្វើឱ្យគាត់ចង់ខ្សោយបេះដូងវិញ។
គាត់និយាយថាក្នុងពេលនោះមានអារម្មណ៍ភ័យណាស់ទោះសុំគេឈប់ជិះត្រឹមពាក់កណ្តាលផ្លូវ ក៏ម្ចាស់កន្លែងជួលកង់នោះ មិនព្រមឱ្យឈប់ដែរ។ កញ្ញាបានបន្តទៀតថា៖ «ខ្ញុំស្រែកផង យំផងនៅតែគាត់មិនព្រម។»
តារាសម្តែង កញ្ញា យ៉ែម ស្រីពេជ្រ មានអាយុ២២ឆ្នាំ ទើបតែបញ្ចប់ថ្នាក់បរិញ្ញាប័ត្រថ្មីៗនេះទេ សព្វថ្ងៃនេះគាត់កំពុងតែរវល់ជារឿងខ្នាតធំ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍