Alisson Becker ក្លាយជាអ្នកចាំទីមានតម្លៃខ្លួនថ្លៃបំផុត ក្រោយ ផ្ទេរពី Roma ទៅកាន់ Liverpool
Alisson Becker បានក្លាយជាអ្នកចាំទី មានតម្លៃខ្លួនថ្លៃបំផុតលើលោក ក្រោយសម្រេចការផ្ទេរពី Roma ទៅ Liverpool។ កីឡាករជនជាតិប្រេស៊ីល បានចុះកិច្ចសន្យា៦ឆ្នាំ លើទឹកដី Anfield
ដោយមានតម្លៃប្រមាណ ៦៧លានផោន លើការផ្ទេររបស់គេ។ រូបគេបានអះអាងថា រីករាយក្នុងការមកកាន់ Premier League និងលេងក្រោមការដឹកនាំលោក Jurgen Klopp។ គេនឹងព្យាយាម ធ្វើអោយបានល្អសម្រាប់ក្រុមថ្មីរបស់គេ។
Alisson លេង២ឆ្នាំជាមួយ Roma ក្រោយចាប់ផ្ដើមអាជីពជាមួយក្រុម Internacional នៅទឹកដីកំណើត ដោយលេង៣៧ប្រកួតនៅ Serie A កាលពីរដូវកាលមុន។ រូបគេគឺជាកីឡាករទី៤ហើយដែល Liverpool ទិញយករដូវកាលនេះបន្ទាប់ពី Fabinho, Naby Keita និង Xherdan Shaqiri៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍