កម្ពុជា -ថៃ ផ្លាស់ប្តូរបទពិសោធន៍នៃការព្យាបាលស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀន
ប្រទេសថៃ ៖ មន្ត្រីនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមសិក្ខាសាលាដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍លើការព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅខេត្តស៊ីសាកេត ប្រទេសថៃ។
លោកស្រី ឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាប្រធានដឹកនាំសិក្ខាកាម បានថ្លែងថា រហូតមកទល់ពេលនេះ កម្ពុជា-ថៃ នៅតែបន្តទទួលរងឥទ្ធិពលពីការចរាចរគ្រឿងញៀនឆ្លងកាត់ ដែលមានប្រភពទាំងមកពីក្នុង និងក្រៅតំបន់ ។ ការចរាចរគ្រឿងញៀនឆ្លងកាត់នេះ បាននិងកំពុងបន្តបង្កនូវផលប៉ះពាល់យ៉ាងច្រើនដល់សុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍សង្គម ។
លោកស្រី បានអោយដឹងផងដែរថា កម្ពុជា ក្នុងឆ្នាំ២០១៨កន្លងទៅ បានរកឃើញអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ជាង២ម៉ឺននាក់ ដែលចំនួននេះ គឺ មានការកើនឡើង បើធៀបនឹងឆ្នាំ២០១៧ដោយហេតុថា កម្ពុជា បានរកឃើញអ្នកញៀនគ្រឿងញៀន ដែលលាក់ខ្លួនពីសមត្ថកិច្ច ហើយស្ម័គ្រចិត្តទៅទទួលយកសេវាព្យាបាលនៅតាមមណ្ឌលបណ្តោះអាសន្ន និងមូលដ្ឋានសុខាភិបាលក្នុងសហគមន៍ ។
ក្នុងឱកាសនោះដែរ លោកស្រី ឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) និង ក្រសួងសុខភាពសាធារណថៃ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ គាំទ្រជាបន្តបន្ទាប់ ទាំងលើផ្នែកពង្រឹងសមត្ថភាព សម្ភារបច្ចេកទេស ក៏ដូចជាថវិកា ដែលធ្វើឱ្យការងារត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជា មានការប្រែប្រួលជាវិជ្ជមានពីមួយឆ្នាំទៅមួយឆ្នាំ ។
លោកវេជ្ជបណ្ឌិត សារ៉ាយុទ្ធ ប៊ុនចៃផានិចវឌ្ឍានា ប្រធានវិទ្យាស្ថានជាតិព្យាបាលអ្នកញៀនគ្រឿងញៀនថៃ (PMNDAT) បានកោតសសើរដល់កិច្ចខិតខំរបស់ភាគីកម្ពុជា លើការងារព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក៏ដូចជាការទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន ថែរក្សាបាននូវសន្តិសុខជូនប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ កម្ពុជា-ថៃ ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍