Connect with us

ទីបំផុត​!​ ​តារាបាល់ទាត់​សញ្ជាតិ​បារ៉ែន​ ​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អាជ្ញាធរ​ថៃ​ ​អាច​វិល​ត្រលប់​ទៅ​អូស្រ្តាលី​វិញ​ហើយ​

បរទេស​៖​ ​កីឡាករ​សញ្ជាតិ​បារ៉ែន​ ​Hakeem​ ​al​-​Araibi​ ​នឹង​វិល​ត្រលប់​ទៅ​ប្រទេស​អូស្រ្តាលី​វិញ​នា​ថ្ងៃអង្គារ​នេះ​ ​បន្ទាប់ពី​ត្រូវ​បាន​ឃុំខ្លួន​រយៈពេល​ ​២ខែ​ ​ក្នុង​ពន្ធនាគារ​នៅក្នុង​ទីក្រុង​បាងកក​។​ ​គេ​ត្រូវ​បាន​គេ​ឃុំខ្លួន​តាំងតែពី​ខែវិច្ឆិកា​ ​តាម​សេចក្ដីជូនដំណឹង​របស់​ប៉ូលិស​អន្តរជាតិ​ ​ដែល​ស្នើ​ដោយ​ប្រទេស​បារ៉ែន​ ​បន្ទាប់ពី​គេ​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​ ​ដើម្បី​ក្រេបទឹក​ឃ្មុំ​ជាមួយនឹង​ភរិយា​ ​។​ ​

​ភរិយា​របស់​កីឡាករ​រូប​នេះ​ ​បាន​ប្រាប់​សារព័ត៌មាន​ ​BBC​ ​ថា​ ​នាង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​បញ្ចុះបញ្ចូល​របស់​រដ្ឋាភិបាល​អូស្រ្តាលី​ ​និង​សាធារណជន​ ​ព្រមទាំង​សហគមន៍​បាល់ទាត់​អន្តរជាតិ​។​

​គួរ​រម្លឹក​ថា​ ​កីឡាករ​វ័យ​ ​២៥ឆ្នាំ​រូប​នេះ​ ​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​អូស្ត្រាលី​ ​ពី​ប្រទេស​បារ៉ែន​នៅក្នុង​ឆ្នាំ២០១៤​ ​ជាទី​ដែលគេ​ទទួល​បាន​សិទ្ធិជ្រកកោន​នយោបាយ​។​ ​ខណៈ​គេ​កំពុង​នៅ​អូស្ត្រាលី​ ​រូបគេ​ត្រូវ​បាន​កាត់ទោស​កំបាំងមុខ​ឱ្យ​ជាប់ពន្ធ​នា​គារ​ ​១០ឆ្នាំ​ ​ពី​បទ​បំផ្លិច​បំផ្លាញ​ស្ថានីយ​ប៉ូលិស​ដែល​រូបគេ​បាន​បដិសេធ​ ​៕​

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម