Connect with us

Aaron​ ​Ramsey​ ​ក្លាយជា​កីឡាករ​ចក្រភព​អង់គ្លេស​ ​ដែល​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​បំផុត​នៅ​អ៊ីតាលី​

អង់គ្លេស​៖​ ​កីឡាករ​ ​Aaron​ ​Ramsey​ ​បាន​ចុះហត្ថលេខា​ចូលរួម​ជាមួយ​ ​Juventus​ ​នៅ​រដូវ​ក្តៅ​នេះ​ ​ក្នុង​កិច្ច​ព្រមព្រៀង​មួយ​ ​ដែល​ទទួល​បាន​ប្រាក់​នឿយហត់​ ​៤០០.០០០​ ​ផោន​ក្នុង​មួយ​សប្ដាហ៍​។​
​កីឡាករ​វ័យ​ ​២៨ឆ្នាំ​រូប​នេះ​ ​បាន​យល់ព្រម​ចុះ​កុងត្រា​ ​៤ឆ្នាំ​ ​ដែល​នឹង​ចូលរួម​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​អ៊ីតាលី​ ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ ​ដោយ​បញ្ចប់​ការ​រួមរស់​ជាមួយ​ក្រុម​កាំភ្លើងធំ​រយៈពេល​ ​១១ឆ្នាំ​ ​។​ ​Aaron​ ​Ramsey​ ​នឹង​ក្លាយជា​កីឡាករ​ចក្រភព​អង់គ្លេស​ដែល​រក​ប្រាក់ចំណូល​ខ្ពស់​បំផុត​នៅ​អ៊ីតាលី​ ​។​ ​
​កិច្ចសន្យា​របស់​ក្រុម​កាំភ្លើងធំ​ជាមួយ​ខ្សែបម្រើ​រូប​នេះ​ ​នឹង​ផុតកំណត់​នៅ​ថ្ងៃទី៣០​ ​ខែមិថុនា​ ​ហើយ​ក្រុមArsenal​ ​នឹង​មិន​ទទួល​បាន​កម្រៃ​អ្វី​ឡើយ​ ​នៅពេល​រូបគេ​ចាកចេញ​ ​៕​

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម