Connect with us

សហព័ន្ធ​ ​អះអាង​ថា​ ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ​នឹង​មិន​ដួល​រលំ​ ​ដោយសារ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​ទេ​

ភ្នំពេញ​ ​៖​ ​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ ​បាន​មើលឃើញ​ថា​ ​វិស័យ​ស្រូវ​អង្ករ​នៅតែ​អាច​រស់រាន​បាន​ ​និង​ ​បន្តដំណើរ​អភិវឌ្ឍន៍​វិស័យ​នេះ​ ​បើ​ទោះបីជា​អាច​រង​ការ​ឈឺ​ចាប់​ខ្លះ​ៗ​ ​ទៅ​នឹង​ការអនុវត្ត​នីតិវិធី​នៃ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​(​Everything​ ​but​ ​Arms​ ​)​ ​ចេញពី​កម្ពុជា​ ​សម្រាប់​ទំនិញ​ទូទៅ​ ​។​ ​
​លោក​ ​សុខ​ ​ពុទ្ធី​វុធ​ ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​(​CRF​)​ ​បាន​អះអាង​ថា​ ​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា​ ​នឹង​មិន​ដួល​រលំ​ ​ដោយសារ​វិធានការណ៍​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​ទេ​ ​។​ ​លោក​ ​បាន​លើកឡើង​ថា​ ​តាមរយៈ​វិធានការណ៍​នេះ​ ​វិស័យ​ស្រូវ​អង្ករ​អាច​រង​ការឈឺចាប់​តិចតួច​ ​ឬ​ ​ការ​ដើរ​ថយ​ក្រោយ​ខ្លះ​ៗ​ ​ប៉ុន្តែ​វិស័យ​នេះ​ ​នឹង​មិន​ស្លាប់​ ​ឬ​ ​ដួល​រលំ​ឡើយ​។​ ​


​បើ​តាម​របាយការណ៍​ផ្លូវការ​ ​របស់​លេខាធិការ​ដ្ឋាន​ច្រកចេញ​ចូល​តែមួយ​ ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​ ​បាន​បង្ហាញ​ឲ្យ​ឃើញថា​ ​ក្នុង​ឆ្នាំ២០១៨​ ​កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ ​៦២៦,២២៥តោន​ ​ធ្លាក់ចុះ១.៥ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ២០១៧​ ​ដែល​មាន​ចំនួន៦៣៥,៦៧៩តោន​។​
​តាមរយៈ​របាយការណ៍​នេះ​ ​បង្ហាញ​ឲ្យ​ឃើញថា​ ​ការនាំចេញ​អង្ករ​ទៅកាន់​តំបន់​អឺរ៉ុប​ ​មាន​ជិត៤៣​%​នៃ​ការនាំចេញ​សរុប​ ​ខណៈ​ការនាំចេញ​ទៅកាន់​ប្រទេស​តំបន់​អាស៊ាន​ ​មាន​ជាង១៦​%​ ​និង​ការនាំចេញ​ទៅកាន់​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​ ​រួមមាន​ ​ចិន​ ​តំបន់​អាហ្វ្រិក​ ​និង​ ​តំបន់​អាមេរិក​ ​មាន​ជាង៤០​%​ ​។​ ​
​ក្នុង​ឆ្នាំ២០១៩នេះ​ ​ប្រទេស​ចិន​ ​បាន​សន្យា​ទិញ​អង្ករ​ពីទី​ផ្សារ​កម្ពុជា​ប្រមាណ៤០ម៉ឺន​តោន​ ​។​ ​ប៉ុន្តែ​សមត្ថភាព​ផលិត​អង្ករ​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ចិន​ ​ហាក់​មិន​ឆ្លើយតប​ចំពោះ​តម្រូវការ​នោះ​ទេ​ ​ដោយសារ​ឆ្នាំ២០១៨កន្លងទៅ​នេះ​ ​ចិន​បាន​សន្យា​ទិញ​អង្ករ​កម្ពុជា​រហូតដល់៣០ម៉ឺន​តោន​ ​ប៉ុន្តែ​កម្ពុជា​អាច​ផ្គត់ផ្គង់​បាន​ត្រឹម​ជាង១៧ម៉ឺន​តោន​ប៉ុណ្ណោះ​។​ ​


​កត្តា​មិន​អាច​បំពេញ​តាម​កូតា​ដែល​បាន​សន្យា​នេះ​ ​បណ្តាល​មក​ពី​សមត្ថភាព​នៃ​ការ​ប្រមូល​ទិញ​ស្រូវ​ល្អ​ប្រណិត​ ​មិន​មានលទ្ធភាព​ខ្ពស់​របស់​កម្ពុជា​ ​ដែល​បណ្តាល​ឲ្យ​ស្រូវ​ល្អ​ប្រណិត​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​ ​ខណៈ​ទីផ្សារ​ចិន​ ​មាន​តម្រូវការ​ខ្លាំង​ចំពោះ​អង្ករ​ល្អ​ប្រណិត​នេះ​។​ ​
​នៅ​ថ្ងៃទី១១​ ​ខែកុម្ភៈ​ ​ឆ្នាំ២0១៩​ ​ម្សិលមិញ​នេះ​ ​គណៈកម្មាធិការ​អឺរ៉ុប​ ​បាន​ប្រជុំ​ដើម្បី​ពិភាក្សា​ពី​ដំណើរការ​នៃ​ព្យួរ​បណ្តោះអាសន្ន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​(​Everything​ ​but​ ​Arms​ ​)​ ​ចេញពី​កម្ពុជា​៕​

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម