Connect with us

តម្លៃ​ម្រេច​កំពត​ ​ទំនង​មិន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​របស់​អឺរ៉ុប​នោះ​ទេ​

ភ្នំពេញ​ ​៖​ ​អ្នក​ផលិត​ម្រេច​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​បាន​អះអាង​ថា​ ​គ្មាន​សញ្ញា​ណាមួយ​បង្ហាញ​ពី​ផល​ប៉ះពាល់​ដល់​តម្លៃ​ម្រេច​កំពត​ ​ដែល​ជា​ផលិតផល​សំគាល់​ភូមិ​សាស្រ្ត​ដំបូង​គេ​របស់​កម្ពុជា​ ​ដោយសារ​ ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​(​Everything​ ​but​ ​Arms​ ​)​ ​ចេញពី​កម្ពុជា​ ​ដោយ​គណៈកម្មាធិការ​អឺរ៉ុប​ ​នោះ​ទេ​ ​។​ ​


​លោក​ ​ងួន​ ​ឡាយ​ ​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​ ​បាន​អះអាង​ថា​ ​លោក​បានដឹង​ពី​ការសម្រេច​អនុវត្ត​នីតិវិធី​នៃ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ ​ប៉ុន្តែ​លោក​មិនទាន់​ទទួល​បានការ​ជូនដំណឹង​ ​ឬ​ ​ការ​ត្អួញត្អែរ​ណាមួយ​ពី​ក្រុមហ៊ុននាំចេញ​ម្រេច​កំពត​ ​ទៅកាន់​ទីផ្សារ​តំបន់​អឺរ៉ុប​នោះ​ទេ​ ​រហូតមកដល់​ពេលនោះ​។​ ​
​លោក​ ​ងួន​ ​ឡាយ​ ​បាន​ឲ្យដឹង​ថា​ ​ការផលិត​ម្រេច​កំពត​ ​តាម​លក្ខខណ្ឌ​ដែល​បាន​ចែង​ក្នុង​សៀវភៅបន្ទុក​ ​គឺជា​កិច្ចការ​លំបាក​ក្នុង​ការអនុវត្ត​ ​បើ​តម្លៃ​ម្រេច​កំពត​ធ្លាក់​ជាង​តម្លៃ​ដែល​ខ្លួន​ធ្លាប់​ទទួល​បាន​ ​នោះ​ ​ការផលិត​ម្រេច​កំពត​ដោយ​រក្សា​នូវ​គុណភាព​ដែល​បាន​ចែង​ក្នុង​សៀវភៅបន្ទុក​ ​នឹង​ធ្លាក់ចុះ​ជាក់ជា​មិនខាន​។​ ​
​ជា​សំណាងល្អ​ ​ម្រេច​កំពត​មិន​មាន​សញ្ញា​ណាមួយ​ ​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​តម្លៃ​ក្នុង​ពេល​ដែល​ស្ថានភាព​តម្លៃ​នៃ​កសិផល​ផ្សេង​ៗ​ហាក់​មាន​សញ្ញា​រង​ផល​ប៉ះពាល់​តិចតួច​ ​។​ ​បច្ចុប្បន្ន​នេះ​ ​ម្រេច​កំពត​រក្សា​តម្លៃ​ថេរ​ ​ធៀប​តម្លៃ​ក្នុង​រដូវ​កាល​ឆ្នាំមុន​ ​ដោយ​ម្រេចខ្មៅ​ ​មានតម្លៃ១៥ដុល្លារ​ ​ក្នុង​មួយ​គីឡូក្រាម​ ​ម្រេច​ក្រហម​មានតម្លៃ​ ​២៥ដុល្លារ​ ​និង​ម្រេចស​ ​តម្លៃ២៨ដុល្លារ​ ​ក្នុង​មួយ​គីឡូក្រាម​។​
​បច្ចុប្បន្ន​នេះ​ ​មាន​ក្រុមហ៊ុន​ចំនួន​ ​៣៥​ ​បាន​ចុះ​កុងត្រា​ទិញ​ ​និង​ចែកចាយ​ម្រេច​កំពត​ទៅក្រៅ​ប្រទេស​ ​ដោយមាន​ទាំង​ទីផ្សារ​តំបន់​អឺរ៉ុប​ ​និង​ ​ទីផ្សារ​នៅ​តំបន់​អាស៊ី​។​ ​


​ផល​ម្រេច​ ​ដែល​បាន​ចុះបញ្ជី​ជាស​មា​ជិ​ក​របស់​សមាគម​ម្រេច​កំពត​ ​ក្នុង​ឆ្នាំនេះ​ ​អាច​ប្រមូល​ផល​បាន​ប្រមាណ៩០​ ​តោន​ប៉ុណ្ណោះ​ ​ធៀប​នឹង​ការព្យាករណ៍​ដែល​សមាគម​បាន​រំពឹង​ទុក​ ​កាលពីដើម​រដូវ​កាល​ប្រមាណ​ ​គឺ​ធ្លាក់ចុះ១០តោន​ ​។​ ​កត្តា​ធ្លាក់ចុះ​នេះ​ ​ដោយសារ​ការប្រែប្រួល​នៃ​អាកាសធាតុ​ ​ពោល​ ​គឺ​ធ្លាក់​ភ្លៀង​យូរ​ ​ហើយ​បន្ទាប់ពី​ធ្លាក់​ភ្លៀង​ចប់​ ​អាកាសធាតុ​ក៏​ប្រែជា​ក្តៅហែង​តែម្តង​។​
​កាលពី​ឆ្នាំ២០១៤​ ​ស្លាក​សញ្ញា​ម្រេច​កំពត​ ​ត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ​ខ្ពស់​ ​រហូតដល់​ប្រមាណ២៥០ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​ទីផ្សារ​លក់រាយ​ក្នុង​តំបន់​អឺរ៉ុប​ ​។​ ​តម្លៃ​ម្រេច​កំពត​ ​បាន​កើនឡើង​ខ្ពស់​ធៀប​នឹង​តម្លៃ​ទិញ​ដុំ​នៅ​កម្ពុជា​ ​ដោយសារ​ការកែច្នៃ​សម្បក​វេច​ខ្ចប់​ ​ដែល​មាន​លក្ខណៈ​ទាក់ទាញ​ខ្លាំង​ ​ស្រប​តម្រូវការ​របស់​ប្រជាជន​នៅ​តំបន់​អឺរ៉ុប​ ​៕​

    Loading...

    ពេញនិយម