Connect with us

Barcelona​ ​យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយនឹង​ ​Top​-​Scorer​ ​នៅក្នុង​ក្របខ័ណ្ឌ​ ​Bundesliga​

អាល្លឺម៉ង់​៖​ ​Barcelona​ ​ត្រូវ​បាន​រាយការណ៍​ថា​ ​បាន​យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយនឹង​ខ្សែប្រយុទ្ធ​ ​Luka​ ​Jović​ ​របស់​ក្លិប​ ​Eintracht​ ​Frankfurt​។​
​Jović​ ​កំពុងតែ​មាន​ភាព​ជោគជ័យ​នៅក្នុង​ក្របខ័ណ្ឌ​ ​Bundesliga​ ​ដែល​បច្ចុប្បន្ន​ឈរ​នៅ​លើកំពូល​តារាង​ ​Top​-​Scorer​ ​ដោយ​រកបាន​ ​១៤គ្រាប់​។​ ​

កីឡាករ​អន្តរ​ជា​តិ​ស៊េ​ប៊ី​រូប​នេះ​ ​បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​នៅ​អាល្លឺម៉ង់​ពី​ក្លិប​ ​Benfica​ ​។​ ​​ក្លិប​ ​Frankfurt​ ​បាន​អះអាង​រួចហើយ​ថា​ ​ពួកគេ​មាន​ជម្រើស​ក្នុង​ការទិញ​នៅ​រដូវ​ក្តៅ​ ​ហើយ​ ​Barcelona​ ​នឹង​ត្រូវ​ចរចា​ជាមួយ​ពួកគេ​ ​មិនមែន​ជាមួយ​ក្លិប​យក្ស​ព័រទុយហ្គាល់​នោះ​ទេ​។​

ទម្រង់​លេង​របស់​ខ្សែប្រយុទ្ធ​រូប​នេះ​ ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីគ្រប់ទិស​ទីនៅ​ទ្វីបអឺរ៉ុប​ ​ប៉ុន្តែ​យោង​តាម​ការសែត​ ​Frankfurter​ ​Allgemeine​ ​កាលពី​ថ្ងៃ​ចន្ទ​ ​បាន​ឲ្យដឹង​ថា​ ​Barçelona​ ​គឺ​ស្ថិតនៅ​ជួរមុខ​គេ​ ​ដោយ​អះអាង​ថា​ ​ក្រុម​មក​ពី​ ​Camp​ ​Nou​ ​បាន​យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ដែល​បាន​និយាយ​រួចមក​ហើយ​ជាមួយនឹង​ភ្នាក់ងារ​របស់​កីឡាករ​ ​ហើយ​ឥឡូវនេះ​ភ្នាក់ងារ​ក្លិប​ ​នឹង​ទៅ​អាល្លឺម៉ង់​ដើម្បី​ពិភាក្សា​តម្លៃ​ខ្លួន​កីឡាករ​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម