ក្រសួងឧស្សាហកម្ម នឹងមិនអនុញ្ញាតឲ្យមានប្រតិបត្តិករទឹកស្អាត នៅក្រៅរង្វង់ច្បាប់ទៀតទេ
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានប្រកាសជាផ្លូវការថា ចាប់ពីថ្ងៃនេះទៅរហូតដល់ពាក់កណ្តាលឆ្នាំ២០១៩ ក្រសួង នឹងមិនអនុញ្ញាតឲ្យមានប្រតិបត្តិករទឹកស្អាត នៅក្រៅរង្វង់ច្បាប់ទៀតទេ ។
ការប្រកាសនេះ បានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឲ្យប្រើប្រាស់បទដ្ឋានបច្ចេកទេសអប្បរមា សម្រាប់ប្រព័ន្ធទឹកស្អាតខ្នាតតូច នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃម្សិលមិញ ។
លោក អ៊ុំ សុថា ក៏រំពឹងផងដែរថា ចាប់ពីពេលនេះទៅ ប្រតិបត្តិករទឹកស្អាតឯកជននឹងមានមូលដ្ឋានបច្ចេកទេសមួយដ៏រឹងមាំ សម្រាប់ការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានកំណត់ ដោយគ្មានការថតចម្លងប្រព័ន្ធផលិតកម្មពីគ្នាដោយខ្វះមូលដ្ឋានបច្ចេកទេសទៀតឡើយ ។
លោក ជឿជាក់ថា កត្តានេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពវិនិយោគ កាត់បន្ថយថ្ងៃដើមផលិតកម្មទឹកស្អាត ក៏ដូចជាធានាបាននូវគុណភាពទឹកស្អាតសម្រាប់ការផ្គត់ផ្គង់អនុលោមតាមស្តង់ដារកំណត់ មានសុវត្ថិភាព និងធានាបាននូវសុទិដ្ឋិនិយមសម្រាប់ទាំងអស់គ្នា ក្នុងការសម្រេចបាននូវគោលដៅឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់ទឹកស្អាតឲ្យបាន១០០% ជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជន ។
ជាមួយនេះ លោក អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកមុ្ម និងសិប្បកម្ម ក៏បានណែនាំដល់មន្ទីរឧស្សាហកម្ម នៅតាមបណ្តាខេត្ត ត្រូវចុះពិនិត្យមើលប្រភពទឹកដែលមានសក្តានុពល និងវាយតម្លៃពីតម្រូវការ ក៏ដូចជាភាពប្រឈមនានា ទាក់ទងនិងការខ្វះខាតទឹកសម្រាប់ផ្គត់ផ្គង់ ដើម្បីជាមូលដ្ឋានសម្រាប់ក្រសួងពិនិត្យ និងពិចារណាដោះស្រាយនៅចំពោះមុខ ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសហការជាមួយ អង្គការសុខភាពពិភពលោក (WHO) និងកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ(3i) បានកសាងចប់ជាស្ថាពរនូវកម្រងឯកសារបទដ្ឋានបច្ចេកទេសអប្បរមា សម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខ្នាតតូច និងត្រូវបានដាក់ឲ្យប្រើប្រាស់បទដ្ឋានបច្ចេកទេសនេះ នៅទូទាំងប្រទេស ។
កម្រងឯកសារបទដ្ឋានបច្ចេកទេសនេះ គឺបានជួយបំពេញបន្ថែមនូវបណ្តុំឯកសារបទដ្ឋានគតិយុត្តិដទៃទៀត ដែលក្រសួងបានខិតខំកសាងនាពេលកន្លងមក ឲ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងបំណងធ្វើឲ្យប្រសិទ្ធភាពគ្រប់គ្រង និងដឹកនាំវិស័យទឹកស្អាតនៅកម្ពុជា កាន់តែល្អប្រសើរ ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍