Connect with us

ITZY​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ក្លាយជា​គូប្រជែង​របស់​ ​Blackpink​ ​ដោយសារតែ​…​

កូរ៉េ​ខាងត្បូង​៖​ ​ក្រុម​ចម្រៀង​នារី​ថ្មី​របស់​កូរ៉េ​ខាងត្បូង​ ​ITZY​ ​ទើបតែ​បាន​ចេញ​បទចម្រៀង​ដំបូង​របស់​ខ្លួន​ដែល​មាន​ចំ​នង​ជើង​ថា​ ​«​DALLA​ ​DALLA​»​ ​។​ ​បទ​នេះ​ ​កំពុងតែ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ដោយមាន​អ្នក​ចូល​ទស្សនា​រហូតដល់​ ​២០​ ​លាន​ដង​ក្នុងរយៈពេល​ត្រឹមតែ​ ​២​ ​ថ្ងៃ​ប៉ុណ្ណោះ​។​ តាមរយៈ​វីដេអូ​ចម្រៀង​នេះ​ ​ក្រុម​ចម្រៀង​នារី​ថ្មី​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ក្លាយជា​គូប្រជែង​របស់​ ​Blackpink​ ​ដោយសារ​តែ​ស្ទា​យ​បទចម្រៀង​មាន​ភាព​ប្រហាក់​ប្រហែលគ្នា​។​ ​ក្នុង​វីដេអូ​ចម្រៀង​នេះ​ ​ITZY​ ​បាន​ប្រើ​ពណ៌​ផ្កាឈូក​ជាច្រើន​ក្នុង​វីដេអូ​ចម្រៀង​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ទោះបីជា​ពណ៌​ផ្កាឈូក​ ​ត្រូវ​បាន​ក្រុម​ចម្រៀង​នា​រី​ផ្សេង​ៗ​ប្រើ​ក៏ដោយ​ ​ប៉ុន្តែ​ ​ITZY​ ​ត្រូវ​បាន​គេ​កត់សម្គាល់​ថា​ ​ស្ទា​យ​របស់​ពួកគេ​មាន​ភាព​ស្រដៀងនឹង​ ​Blackpink​ ​ជាងគេ​ ​។​ ​ITZY​ ​មាន​ពាក្យស្លោក​របស់​ខ្លួន​ថា​ ​«​ITZY​ ​មាន​នូវ​អ្វី​គ្រប់យ៉ាង​ដែល​ប្រិយមិត្ត​តែងតែ​ចង់បាន​»​។​ ជាមួយ​សមាជិក៥រូប​ ​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ ​និង​ទេពកោសល្យ​ដូចជា​ ​ITZY​ ​គេ​រំពឹង​ទុក​ថា​ ​ក្រុម​ចម្រៀង​នារី​ថ្មី​មួយ​នេះ​ ​នឹង​ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​មិនចាញ់​ក្រុម​ចម្រៀង​នារី​រៀមច្បង​នោះ​ទេ​ ​។​ ​តើ​ ​ITZY​ ​នឹង​ដើរតាម​រៀមច្បង​ ​Blackpink​ ​ឬ​យ៉ាងណា​?​ ​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម