សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងលក់សំបុត្រទស្សនាពាន AFF U22 ចំថ្ងៃទិវានៃសេចក្ដីស្រឡាញ់
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសពីតម្លៃ និងកាលបរិច្ឆេទលក់សំបុត្រចូលរួមទស្សនាព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFF U22 Championship 2019 ដែលកម្ពុជាទទួលបានធ្វើជាម្ចាស់ផ្ទះ ហើយស្ថានីយទូរទស្សន៍ MyTV និង CTN ទទួលបានសិទ្ធផ្សាយផ្ទាល់ពីព្រឹត្តិការណ៍មួយនេះ ។
សំបុត្រ នឹងចាប់ផ្ដើមលក់នៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខ ដែលត្រូវនឹងថ្ងៃទិវានៃសេចក្ដីស្រឡាញ់តែម្ដង ហើយចំពោះតម្លៃសំបុត្រ ក៏មិនខុសពីសំបុត្រចូលទស្សនាការប្រកួតរវាងក្រុម Cambodia All Stars ប៉ះក្រុម Muangthong United និងការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាកន្លងមកដែរ ដោយរក្សាតម្លៃ ១០,០០០រៀល សម្រាប់កន្លែងអង្គុយមានកៅអី និងតម្លៃ ៥,០០០រៀល សម្រាប់កន្លែងអង្គុយធម្មតា។ រីឯទីតាំងលក់សំបុត្រ គឺនៅពហុកីឡដ្ឋានជាតិ។
សម្រាប់ព្រឹត្តិការណ៍ AFF U22 LG CUP 2019 នឹងចាប់ផ្តើមពីថ្ងៃទី ១៧ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈ AFC U-23 CHAMPIONSHIP Qualifiers Group H ចាប់ផ្តើមពីថ្ងៃទី ២២ ដល់ ២៦ ខែមិនា ឆ្នាំ ២០១៩ ដែលការប្រកួត នឹងធ្វើឡើងនាពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។
AFF U22 LG CUP ម្ចាស់ផ្ទះកម្ពុជា នឹងប្រកួតដោយជួបក្រុម U22 ម៉ាឡេស៊ីមុនគេ នាថ្ងៃទី១៨ ខែកុម្ភៈខាងមុខ បន្ទាប់មកគឺក្រុម មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ។ ចំណែកក្នុងពាន AFC U-23 CHAMPIONSHIP ជម្រុះក្នុងពូល ក្រុមគោព្រៃកម្ពុជា ត្រូវប៉ះ កូរ៉េខាងត្បូង, អូស្ត្រាលី និង ចិនតៃប៉ិក នាកីឡដ្ឋានជាតិផងដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍