ស្ងាត់ៗ ស្រាប់តែភ្នាក់ងារ Arsenal ទៅដល់ក្រុង Lisbon មើលការលេងរបស់ខ្សែការពារម្នាក់ នៅក្លិប Benfica
ព័រទុយហ្គាល់៖ ភ្នាក់ងារបស់ក្លិបកាំភ្លើងធំ Arsenal ត្រូវបានរាយការណ៍ថា បានប្រទះឃើញនៅទីក្រុង Lisbon ដើម្បីពិនិត្យមើលការលេងរបស់ខ្សែការពារឆ្វេង Alex Grimaldo នៅក្លិប Benfica ។
កីឡាករវ័យ ២៣ឆ្នាំរូបនេះ បានក្លាយជាកីឡាករឆ្នើមប្រចាំក្រុមនៅលីហ្គព័រទុយហ្គាល់រដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានចំនួន ៦គ្រាប់ និងបញ្ជួនបាល់ឲ្យមិត្តរួមក្រុម ៥ដង ក្នុងការបង្ហាញខ្លួនចំនួន ២១លើក ។
បើយោងតាមកាសែត A Bola ក្នុងប្រទេសព័រទុយហ្គាល់ បានឲ្យដឹងថា Grimaldo គឺជាគោលដៅរយៈពេលវែងរបស់ក្រុមកាំភ្លើងធំ ចង់បាន ។ បច្ចុប្បន្ន កីឡាករ Sead Kolašinac បានវិវត្តខ្លួនក្លាយជាខ្សែបម្រើដ៏មានតម្លៃ ប៉ុន្តែមិនរឹងមាំក្នុងការការពារនោះទេ ខណៈ Nacho Monreal តែងតែរងរបួស និងមានវ័យកាន់តែចាស់ថែមទៀតផងនោះ Grimaldo នឹងមានគុណសម្បតិ្តចាំបាច់ ដើម្បីក្លាយជាខ្សែការពារដ៍ល្អក្រោមការដឹកនាំរបស់លោក Unai Emery ខណៈពេលដែលកីឡាករវ័យក្មេងរូបនេះ នៅមានឱកាសដើម្បីអភិវឌ្ឍខ្លួន ៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍