អាណិតលោកតា វិចទ័រ ណាស់ លេបថ្នាំបំបាត់ហើមថ្គាម បែរជាប្រតិកម្មថ្នាំ ឡើងហើមមុខ
ភ្នំពេញ ៖ ប្រធានផ្នែកកម្មវិធីកម្សាន្តរបស់ CBS គឺ លោក សុវណ្ណ ឬទ្ធី ហៅលោកតា វិចទ័រ បានមានប្រតិកម្មថ្នាំ ឡើងហើមភ្នែក និងមុខ ក្នុងពេលមិនដល់មួយម៉ោង ។
ថ្លែងប្រាប់ MyTV Plus លោកតា វិចទ័រ បានអោយដឹងថា ដំបូងគាត់មានអាការៈហើមថ្គាម និង បានអោយគ្រូពេទ្យផ្សំថ្នាំ ។ គាត់ថា ស្រាប់តែលេបថ្នាំបំបាត់ហើមថ្គាមនេះហើយ វាបែរជាប្រតិកម្មថ្នាំ (អាឡែកហ្សី) ទៅជាហើមមុខ និងភ្នែក រយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
ក្នុងន័យនេះ លោកតា វិចទ័រ ក៏បានអំពាវនាវថា “បងប្អូន ពេលហូបថ្នាំពេទ្យ សូមប្រយត្ន័ផង ។ ខ្ញុំហើមថ្គាម ពេលលេបថ្នាំបំបាត់ហើម ស្រាប់តែវាមានប្រតិកម្មទៅជាហើមភ្នែក រយ:ពេលត្រឹម១នាទីប៉ុណ្ណោះ គឺ ភ្នែកខ្ញុំហើមលិបតែម្តង ។ ខ្ញុំ មិនខ្មាសទេខ្ញុំបង្ហាញរូបភាពជូនបងប្អូន” ។ លោកតា វិចទ័រ ក៏បានបញ្ជាក់ផងដែរថា នេះមិនមែនមកពីពេទ្យទេ គឺមកពីខ្លួនគាត់មានប្រតិកម្ម នឹងថ្នាំពេទ្យ ៕
- អត្ថបទទាក់ទង :
- Featured
- តា វិចទ័រ
- តារាខ្មែរ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍