Connect with us

សមាជិក​ក្រុម​ចចក​សមុទ្រ​ ​ដឹកដៃ​តារាចម្រៀង​កញ្ញា​ ​សុខ​ ​ស្រី​ល័ក្ខ​ណ​ ​ចូល​រោងការ​ ​កាលពី​ព្រឹកមិញ​

ភ្នំពេញ​៖​ ​សមាជិក​ក្រុមភ្លេង​ចចក​សមុទ្រ​ ​លោក​ ​អ៊ុ​ក​ ​រួន​ ​បាន​ស្រលាញ់​គ្នា​ជាមួយ​តារាចម្រៀង​ ​កញ្ញា​ ​សុខ​ ​ស្រី​ល័ក្ខណ៍​ ​ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​កញ្ញា​ ​សុខ​ ​សី​ឡា​លីន​ ​អស់​រយៈពេល​យូរណាស់​មក​ហើយ​ ​។​ ​
​នៅ​ព្រឹក​ថ្ងៃទី​ ​១២​ ​ខែកុម្ភៈ​នេះ​ ​លោក​ ​អ៊ុ​ក​ ​រួន​ ​បានសម្រេច​ចិត្ត​ដឹកដៃ​កញ្ញា​ ​សុខ​ ​ស្រី​ល័ក្ខណ៍​ ​ចូល​រោងការ​នៅ​គេហដ្ឋាន​ខាង​ស្រី​ ​ដោយមាន​ការចូលរួម​ពី​សិល្បករ​ ​សិល្បការ​នី​ ​ជាច្រើន​ផង​ដែរ​។​

​បើ​តាម​លោក​ ​អ៊ុ​ក​ ​រួន​ ​ជា​កូន​ក​ម្លោះ​ ​បាន​ប្រាប់​ ​MYTV​ ​Plus​ ​ថា​ ​«​រូប​គាត់​ពិតជា​ស្រឡាញ់​គ្នា​យូរណាស់​មក​ហើយ​ ​។​ ​ពេលនេះ​ ​គាត់​សំរេចចិត្ត​ចូល​រោងការ​ជាមួយ​អនាគត​ប្រពន្ធ​របស់​គាត់​ ​ដោយ​ស្របច្បាប់​»​ ​។​ ​
​លោក​ ​អ៊ុ​ក​ ​រួន​ ​ជា​ដៃ​ស្គរ​ដ៏​ល្បី​របស់​ក្រុម​ចចក​សមុទ្រ​ ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ ​MyTV​ ​បាន​ស្រឡាញ់​ ​មើលចិត្ត​ថ្លើម​គ្នា​ ​អស់​រយៈពេល១០ឆ្នាំ​ ​ទើប​សម្រេចចិត្ត​រៀប​អាពាហ៍​ពិពាហ៍​ ​។​
​សំរាប់​អ្នកគាំទ្រ​របស់​កញ្ញា​ ​សុខ​ ​ស្រី​ល័ក្ខណ៍​ ​ក៏បាន​ជូនពរ​ដល់​គូរ​ស្វាមីភរិយា​ថ្មីនេះ​ ​អោយ​ស្រឡាញ់​គ្នា​ ​ឆាប់​បាន​ចៅ​ ​ឲ្យ​យាយ​ពរ​ផង​ដែរ​ ​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម