Connect with us

កញ្ញា​ ​ដួង​ ​ម៉ា​និច​ ​និយាយ​ថា​ ​ឆ្នាំ២០១៩​ ​គាត់​រវល់​ ​រក​ពេលដេក​ស្ទើរ​គ្មាន​!​

ភ្នំពេញ​ ​៖​ ​តារា​ស្រី​មុខ​ឆើត​ ​ត្រ​គៀក​មូលក្លុំ​ ​តូច​ច្រឡឹង​ ​ស្រី​ស្អាត​មក​ពី​ខេត្ត​ជាយដែន​ ​គឺ​ខេត្ត​បន្ទាយមានជ័យ​ ​បាន​ធ្វើអោយ​មហាជន​កោត​សសើរ​ចំពោះ​ការ​សម្តែង​របស់​នាង​ខ្លាំង​ណាស់​ ​ដោយសារតែ​គេ​ឃើញ​ការ​សម្តែង​របស់​នាង​ ​ស្ទើរតែ​ចាក់​បញ្ចាំង​គ្រប់​កញ្ចក់​ទូរទស្សន៍​ទៅ​ហើយ​។​

​ទស្សនិកជន​ ​ពិតជា​កោតសរសើរ​ចំពោះ​ទេពកោសល្យ​នៃ​ការ​សម្តែង​របស់​កញ្ញា​ ​ដួង​ ​ម៉ា​និច​ ​ក្នុង​នោះ​ ​គ្រប់​ៗ​គ្នា​ ​បាន​ចាត់ទុកថា​ ​នាង​សម្តែង​បាន​ស្ទើរតែ​គ្រប់​ទម្រង់​ទៅ​ហើយ​ ​។​ ​ដូចនេះ​ហើយ​ ​ទើបបាន​ជា​ផលិតកម្ម​នានា​ ​បាន​ទាក់ទង​អោយ​សម្តែង​រឿង​ ​រហូតដល់​កញ្ញា​ ​ដួង​ ​ម៉ា​និច​ ​លាន់មាត់​ប្រាប់​ ​MyTV​ ​Plus​ ​ថា​ ​“​ ​បង​អើយ​ ​រក​ពេលដេក​គ្មាន​ទេ​ខ្ញុំ​ឥលូវ​នេះ​ ​ហើយ​បើ​មិន​ទទួល​យ៉ាងម៉េច​ ​ជាងគេ​ហៅ​ទៅ​ហើយ​បង​ ​”​។​

​ថ្លែង​ក្នុង​ពេល​កំពុងតែ​សម្តែង​ជាមួយនឹង​តា​ប៊ុ​យ​ ​ក្នុង​រឿង​កំប្លែង​ក្រមិចក្រមើម​មួយ​បែប​ទៀត​ ​កញ្ញា​ ​ដួង​ ​ម៉ា​និច​ ​បាន​និយាយ​ដោយ​ស្នាមញញឹម​ ​ហាក់ដូចជា​មិន​ត្អូញត្អែរ​ឡើយ​ ​ចំពោះ​ការងារ​ដែល​ពិតជា​សូម​កោតសរសើរ​មែន​ ​ហើយ​សម​ទទួល​បាន​ភាព​ល្បីល្បាញ​ណាស់​ ​។​



​កញ្ញា​ ​ដួង​ ​ម៉ា​និច​ ​បាន​អោយ​ដឹង​ទៀត​ថា​ ​ឆ្នាំ២០១៩​ ​ជា​ឆ្នាំ​នាំ​សំណាង​ ​ដែល​កញ្ញា​ ​ទន្ទឹងរង់ចាំ​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ខ្នាត​ធំ​ ​ដែល​នាង​បាន​ចាប់ដៃ​គូរ​សម្តែង​ជាមួយនឹង​ក​ម្លោះ​បន្ទាយមានជ័យ​ដូចគ្នា​ ​ដែលគេ​ហៅថា​ ​កំពូល​តារា​ស៊ូ​ ​ដែល​ហ៊ាន​សម្តែង​ឈុត​វេទនា​ជាច្រើន​ ​គឺ​ ​លោក​ ​ហ៊ុយ​យ៉ា​ឡេង​ ​ហៅ​មាតុ​ចក្រ​ ​។​ ​ខ្សែភាពយន្ត​នោះ​ ​មាន​ចំណងជើង​ថា​ ​ទារុណកម្ម​ខ្មោច​ ​ដែល​នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃទី២៨​ ​ខែកុម្ភៈ​នេះ​ហើយ​ ​។​

​កញ្ញា​ ​ដួង​ ​ម៉ា​និច​ ​មាន​ក្តី​សង្ឃឹម​ខ្លាំង​ទៅលើ​រឿង​នេះ​ ​ដោយ​កញ្ញា​ ​បាន​មើលឃើញ​ពី​ការដឹកនាំ​របស់​បុរស​តស៊ូ​ ​អ្នក​ខេត្ត​ដូចគ្នា​នេះ​ ​ថា​ពិតជា​ឃើញ​វេទនា​ ​។​ ​ដូចនេះ​ ​កញ្ញា​ ​រំពឹង​ទុក​ថា​ ​នឹង​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន​ ​តប​តាមអ្វី​ដែល​ពួកគាត់​ខំប្រឹង​ជាក់ជា​មិនខាន​ ​៕​

Loading...

ពេញនិយម